ស្លាប់ចោលប្រពន្ធកូនដោយសារតែរាយខ្សែភ្លើងឆក់ត្រីក្នុងប្រឡាយមិនប្រយ័ត្ននៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលនឹងសំឡេងស្រែកទ្រហោយំពីសំណាក់ក្រុមគ្រួសារ បន្ទាប់ពីបុរសចំណាស់ម្នាក់ខណៈដើររាយខ្សែភ្លើងដើម្បីឆក់ត្រីហើយមិនប្រយ័ត្នបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងែទី១៣ខែមេសាឆ្នាំ២០២១ស្ថិតក្នុងភូមិ បុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះខាងលើមានឈ្មោះសៅ ហន អាយុ៥៤ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ ភឹម សាវ៉ន់ អាយុ៤៥ឆ្នាំ រស់នៅភូមិបុស្ស ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ប្រភពបន្តថា ដោយមានប្រជាពលឈ្មោះ សៅ ធី ភេទប្រុស អាយុ៥៤ឆ្នាំនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀងបានទូរសព្ទ័មកប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយានថាមានករណីរាយខ្សែភ្លើងឆក់ត្រីបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់ទើបសមត្ថកិច្ចជំនាញអធិការដ្ឋានស្រុកកំពង់រោទ៍បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាននិងលោកគ្រូពេទ្យប្រចាំនៅមណ្ឌលសុខភាពស្វាយតាយាន ចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសពជនរងគ្រោះ។

បន្ទាប់ពីសមត្ថកិច្ចនិងគ្រូពេទ្យពិនិត្យរួចមកបានឃើញថា ជនរងគ្រោះខាងលើបានតខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួនទៅក្នុងប្រឡាយទឹកខាងត្បូងផ្ទះមានចម្ងាយប្រហែល៤៥ម៉ែត្រក្នុងគោលបំណងដើម្បីឆក់ត្រី តែអកុសលត្រូវខ្សែភ្លើងឆក់ខ្លួនឯងបណ្តាលឱ្យស្លាប់នៅក្នុងប្រឡាយទឹកតែម្តង។

ក្រោយពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖  យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print