ពលរដ្ឋមីយ៉ាន់ម៉ាលុបពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីដង្ហែក្បួនបាតុកម្ម ក្នុងភាពស្ងប់ស្ងាត់

ចែករំលែក៖

ក្រុមបាតុករមីយ៉ាន់ម៉ាបានលុបពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ដើម្បីដង្ហែក្បួនបាតុកម្មប្រឆាំងរបបដឹកនាំដោយយោធា ។ នៅលើបណ្តាញសង្គម Twitter ឈ្មោះ Shwe Ei បានសរសេរថា «យើងមិនប្រារព្ធពិធីបុណ្យចូលឆ្នាំ Thingyan របស់មីយ៉ាន់ម៉ាក្នុងឆ្នាំនេះទេ ដោយសារតែមានពលរដ្ឋជាង ៧០០នាក់ហើយបានស្លាប់ដោយសារកម្លាំងយោធា ។

ចូលឆ្នាំ Thingyan ចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ខែមេសា គឺជាពិធីបុណ្យសំខាន់របស់ជនជាតិមីយ៉ាន់ម៉ា និងជាថ្ងៃឈប់សម្រាកយូរបំផុត ។ នៅលើផ្លូវថ្នល់ ស្ត្រីមីយ៉ាន់ម៉ាស្លៀកឈុតប្រពៃណី ដៃកាន់ផ្កាដើរដង្ហែបាតុកម្មតាមបែបស្ងប់ស្ងាត់ ជាសារអំពាវនាវឲ្យជួយសង្គ្រោះមីយ៉ាន់ម៉ា។

ជាធម្មតាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៥ថ្ងៃនៅមីយ៉ាន់ម៉ា ដែលគេហៅថា Thingyan តែងតែប្រព្រឹត្តទៅជាមួយប្រជាជនមីយ៉ាន់ម៉ាដែលជាពុទ្ធបរិស័ទនាំគ្នាទៅវត្តអារាម និងការលេងល្បែងប្រពៃណី លែងជះនិងបាញ់ទឹកដាក់គ្នាយ៉ាងសប្បាយរីករាយជាដើម ពោលគឺមិនសូវខុសពីប្រទេសជិតខាងដទៃទៀត ដូចជាថៃ ឡាវ និងកម្ពុជាជាដើមប៉ុន្មាននោះទេ។
យ៉ាងណាមិញ សម្រាប់ឆ្នាំនេះ សកម្មជនមីយ៉ាន់ម៉ា បានអំពាវនាវឲ្យប្រជាជនរួមគ្នារៀបចំការធ្វើបាតុកម្មជានិមិត្តរូបមួយតាំងពីថ្ងៃចាប់ផ្តើមនៃបុណ្យចូលឆ្នាំ គឺនៅថ្ងៃអង្គារនេះតែម្តង។ ទោះជាបែបនេះក្តី ក្រៅពីសកម្មភាពតវ៉ា ក្រុមសកម្មជនក៏បានសុំឲ្យមានការរក្សាភាពស្ងប់ស្ងាត់មួយថ្ងៃដើម្បីជាការគោរពដល់ជនរងគ្រោះដែលបាត់បង់ជីវិត ក្រោមការបង្រ្កាបរបស់កងកម្លាំងសន្តិសុខ និងមួយថ្ងៃចុងក្រោយ គឺនៅថ្ងៃសៅរ៍ចុងសប្តាហ៍ សម្រាប់ជាថ្ងៃគោរពសាសនាផងដែរ៕ដោយ សាធី

ជនជាតិមីយ៉ាន់ម៉ាបានធ្វើការតវ៉ាដោយស្ងៀមស្ងាត់។

(រូបថត៖ AP)

...


រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print