ភ្នំពេញ៖ ករណីអគ្គិភ័យដែលឆាបឆេះផ្ទះ មួយកន្លែងនៅវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ថៃ្ងពុធ ៣កេីត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលេខ៨១ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ភោគ ធារី ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងទេស។
សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលនាំឱ្យភ្លើងឆេះផ្ទះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
- ប្រភេទសំណង់ : ផ្ទះសង់ពីបេតុង (ទំហំ ៥ម៉ែត្រ x ១០ម៉ែត្រ) ខូចខាត (ទំហំ ៣ម៉ែត្រ x ៣ម៉ែត្រ)។
សម្ភារខូចខាតរួមមាន៖ ឆេះគ្រឿងទេសមួយចំនួនមានតម្លៃជាង១ម៉ឺនដុល្លារ តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងមិនបណ្តាលឲ្យមានមនុស្សស្លាប់-របួសមនុស្សនោះទេ។
ក្នុងប្រតិបត្តិការនេះប្រើប្រាស់រថយន្តការិយាល័យបង្ការនិងពន្ត់អគ្គិភ័យចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មេីនឹង ១៦ម៉ែត្រគូប ហើយពន្លត់ចប់នៅម៉ោង ៤និង២០នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែល៕
ដោយ៖ ជ្រោយពេជ្រ