សមត្ថកិច្ចនគរបាលស្រុកវើនសៃឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង​ជំនាញ​ផ្នែក​ប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកវើនសៃធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរនូវសារធាតុញៀន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៥៦នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចកំពង់ដរភូមិ​ឡាមេីយ​ ឃុំ​កុកឡាក់​ ស្រុក​វេីនសៃ​ ខេត្តរតនគិរី ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ​ ឈុន​ ចត់​ ហៅ​ពៅ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ ជនជាតិ​ឡាវ​ សញ្ជាតិ​ខ្មែរ​មាន​ទី​លំនៅ​បច្ចុប្បន្ន​ភូមិ​៧មករា សង្កាត់​ឡាបានសៀក ក្រុង​បាលុង ខេត្ត​រតនគីរី​។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
១-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៥ថង់ធំល្មម​។
២-ទូរស័ព្ទ២គ្រឿងម៉ាក​ណូគា។
៣-ថង់ច្រកថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នៈជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកវេីនសៃដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print