ភ្នាក់ងារកីឡាករ Haaland មានផែនការធំ ចង់បានតម្លៃខ្លួន១លានអឺរ៉ូក្នុងមួយសប្តាហ៍

ចែករំលែក៖

លោក Mino Raiola ដែលជាភ្នាក់ងារកីឡាករកំពុងតែមានផែនការរកលុយបានច្រើនពីខ្សែប្រយុទ្ធ Erling Haaland ប្រសិនបើនៅពេលដែលខ្សែប្រយុទ្ធរូបនេះចាកចេញពីក្លិប Borussia Dortmund 

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះគឺជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមយក្សធំៗនៅអឺរ៉ុប និងមានតម្លៃខ្លួនលើស៧៥លានអឺរ៉ូដែលអាចដំណើរការបានចាប់ពីរដូវក្តៅឆ្នាំ២០២២ទៅ

ទោះយ៉ាងណាសម្រាប់ពេលបច្ចុប្បន្ននេះក្លិប Dortmund កំពុងស្នើសុំតាមថ្លៃឈ្នួលចំនួន១៨០លានអឺរ៉ូដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូបនេះនៅរដូវក្តៅ

យោងតាមការចុះផ្សាយរបស់ Daily Mirror ភ្នាក់ងាររបស់ Haalandលោក Raiola គ្រោងនឹងទទួលបានកិច្ចសន្យាដែលមានតម្លៃ,១៥លានអឺរ៉ូក្នុងមួយសប្តាហ៍សម្រាប់អតិថិជនរបស់គាត់។

របាយការណ៍ទាំងនេះក៏បានចែងផងដែរថា លោក Raiola ខ្លួនគាត់ផ្ទាល់និងលោក Alf Inge Haaland ដែលចូលរួមក្នុងការចរចារផ្ទេរប្រាក់ផងដែរនោះនឹងត្រូវទទួលបានប្រាក់ចំនួន២០លានអឺរ៉ូរាល់ពេលមានការផ្លាស់ប្តូរ។

សូមបញ្ជាក់ថា ក្លិបយក្សធំៗនៅអឺរ៉ុបដូចជា ស្តេចស Real Madrid, អ្នកមានបុណ្យ Barcelona, ក្លិបមហាសេដ្ឋី ​​Paris Saint-Germain និងក្លិបមេឃខៀប Manchester City សុទ្ធតែមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធរូបនេះដែលរកបាន៣៣គ្រាប់ក្នុង៣៤ប្រកួតសម្រាប់ក្រុម Dortmund នៅរដូវកាលនេះ ៕ដោយ៖ ភារៈ

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print