អាមេរិកធ្លាក់ក្នុងភាពចលាចលក្រោយផ្អាកចាក់វ៉ាក់សាំងកូវីដ-១៩ របស់Johnson & Johnson

ចែករំលែក៖

អាមេរិក សម្រេចឲ្យផ្អាកចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ដែលជាវ៉ាក់សាំង ចាក់ត្រឹមតែមួយដូសប៉ុណ្ណោះ សម្រាប់បង្ការកូវីដ -១៩ ។ ការសម្រេចផ្អាកចាក់វ៉ាក់សាំងនេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ គោលដៅរបស់ប្រធានាធិបតី ក្នុងការគ្រប់គ្រងករណីឆ្លងកូវីដ-១៩។

ក្រោយរយៈពេលដែលមានព័ត៌មានថា បានរកឃើញមាន៦ករណីបង្កកឈម ក្រោយការចាក់វ៉ាក់សាំងរបស់ Johnson & Johnson ។ នៅពេលនេះមន្ត្រីសុខាភិបាលសហរដ្ឋបានស្នើផ្អាកចាក់វ៉ាក់សាំងនេះជាបណ្តោះអាសន្ន។
នាយកដ្ឋានគ្រប់គ្រងចំណីអាហារ និងឱសថអាមេរិក (FDA) សង្ឃឹមថា ការផ្អាកចាក់វ៉ាក់សាំង Johnson & Johnson នឹងធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដើម្បីតាមដានមនុស្ស៦នាក់ដែលមានព័ត៌មានថាឈាមកកដោយសារការចាក់វ៉ាក់សាំង។ ជាមួយគ្នានេះដែរ ក្រុមអ្នកឯកទេស ស្តីពីជំងឺឆ្លងអាមេរិក បានឱ្យដឹងថា ហានិភ័យនៃវ៉ាក់សាំង Johnson & Johnson គឺមានទាបបំផុត។
លោក Amesh Adalja អ្នកឯកទេសស្តីពីជំងឺឆ្លងមកពីមជ្ឈមណ្ឌល Johns Hopkins បានបញ្ជាក់ថា «បើទោះបីមានបញ្ហា លើមនុស្ស៦នាក់ក្នុងចំណោម៧លាននាក់ដែលបានចាក់វ៉ាក់សាំងនេះ គឺពិតជាចំនួនតិចបំផុត ។ ប៉ុន្តែការលើកឡើងខាងលើ មិនគ្រប់គ្រាន់ក្នុងការបញ្ចុះបញ្ជូល ពលរដ្ឋបញ្ជាក់ពីក្តីកង្វល់នោះឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី១៤ខែមេសា មន្ត្រីគ្រប់គ្រប់គ្រងកូវីដ-១៩ នៅសេតវិមាន លោក Jeff Zient បានបញ្ជាក់ថា មន្ត្រីសុខាភិបាល បានលើកឡើងថាបញ្ហាទាំងនោះ មិនប៉ះពាល់ដល់គម្រោងចាក់វ៉ាក់សាំងនោះឡើយ៕ដោយ សាធី

...

រូបភាព៖ VTC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print