សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាបឃាត់ខ្លួន​យុវជន​ម្នាក់ករណី​ឃាតកម្ម សម្លាប់​យុវតី​អាយុ​១៣​ឆ្នាំ​

ចែករំលែក៖

ខេត្ត​សៀមរាប៖ សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ ឃាត់ខ្លួនយុវជនម្នាក់ករណីឃាតកម្ម សម្លាប់​យុវតី​វៀតណាម អាយុ ១៣ ឆ្នាំ​។​

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការ​ង​ទទួល​ការងារ ព្រហ្មទណ្ឌ​កំរិតធ្ងន់ បានឲ្យដឹងថាប្រតិបត្តិការ​នេះ ក្រោម​ការចង្អុលបង្ហាញ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការ​ង​ទទួល​ផែន​ព្រហ្មទណ្ឌ ទើបឈានដល់​ការចាប់ខ្លួន ជនសង្ស័យ​ម្នាក់​។​

​​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការ​ង​ទទួល​ការងារ ព្រហ្មទណ្ឌ​កំរិតធ្ងន់ បានឲ្យដឹងទៀតថា កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១ នៅម៉ោង ២រសៀល នៅត្រង់ចំណុច​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប មាន​ករណី​ឃាតកម្ម​លើក្មេងស្រីម្នាក់ឈ្មោះ វៀង ធី​គឹម​មួយ អាយុ ១៣ ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​កើតហេតុ ត្រូវបាន​ជនសង្ស័យ វ៉ៃ​ចំក្បាល បណ្តាលអោយ ស្លាប់​។​

​ក្រោយពេល​​ស្រាវជ្រាវ និង​ស៊ើបអង្កេត យើង​បាន​ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ឈ្មោះ ង្វៀន វ៉ាន់​ហ៊ាន ជនជាតិ​វៀតណាម អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ឆ្លងតាម​ការសាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ពិតប្រាកដ​មែន ដោយ​ខឹង​នឹង​ជនរងគ្រោះ ជេរប្រមាថ ទើប​រូបគេ​ខឹង ក៏​យក​ញញួរ វាយចំក្បាលជនរងគ្រោះ បណ្តាលអោយ​ស្លាប់​តែម្តង ។​

​បន្ទាប់ពី​ស្តាប់​ចម្លើយសារភាពរបស់ជនសង្ស័យរួចកម្លាំង​ជំនាញបានកសាងសំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ ទៅ​អយ្យការ អម​សាលាដំបូង​ខេត្តសៀមរាប ចាត់ការបន្តតាម​នីតិវិធី ៕ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print