ស្វាយរៀង៖សមត្ថកិច្ចនគបាលប៉ុស្ត័រដ្ឋបាលបាវិតបានធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យជនជាតិវៀតណាមម្នាក់ក្រោយពីម្ចាស់ផ្ទះជួលឃើញសកម្មភាពមិនស្រួលក៏បានរាយការណ៏ពត៏មានដល់សមត្ថកិច្ចកាលពីវេលាម៉ោង៤៖១៥នាទីទាបភ្លឺឈានចូលថ្ងៃទី១ខែកក្ដដាឆ្នាំ២០១៥ស្ថិតក្នុងភូមិបាវិត កណ្តាល សង្កាត់បាវិត ក្រុងបាវិត។
សមត្ថកិច្ចនគបាលប៉ុស្ត័រដ្ឋបាលបាវិតបានអោយដឹងថាស្ត្រីសង្ស័យជនជាតិវៀតណាមដែលឃាត់ខ្លួនមានឈ្មោះឈ្មោះ ង្វៀង ធីប៊ែរអាយុ
៣០ ឆ្នាំមាន ស្រុកកំណើតនៅ ភូមិ កូយ៉ូវ ឃុំកូយ៉ូវ ស្រុកកូយ៉ូវ ខេត្ត តៃនិញប្រទេសវៀតណាម។
រីឯម្ចាស់ផ្ទះជួលមានឈ្មោះទេពធីតាបានប្រាប់សមត្ថកិច្ចនគបាលថា ក្រោយមានការសង្ស័យថានៅក្នុងបន្ទប់ជួលលេខ០៣មានស្ត្រីម្នាក់ដែលទើបមកស្នាក់នៅបានប្រមាណជិតកន្លះខែដោយឃើញសកម្មភាពមិនស្រួលទើបគាត់បានរាយការណ៏ដល់សមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏តែម្ដងទៅ។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានរឹបអូសបានវត្ថុតាងរួមមាន
ម្សៅក្រាមពណ៍សរ (ម៉ាទឹកកក) ចំនួន ១៣កញ្ចប់តូច
ទូរស័ព្ទ ០៤គ្រឿង
និងលុយដុងចំនួន៥០ម៉ីនដុង ។
បច្ចុប្បន្នស្ត្រីជាជនសង្ស័យត្រូវបាននគបាលប៉ុស្ត័បាវិតកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគបាលក្រុងបាវិតចាត់ការបន្តតាមច្បាប់។