ភ្លៀងលាយខ្យល់កន្ត្រាក់និងរន្ទះបាញ់បានប្រល័យជីវិតសត្វគោ១ក្បាលនិងផ្ទះអ្នកភូមិមួយខ្នងត្រូវដួលរលំនៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានផ្ទះមួយខ្នងត្រូវដួលរលំ និងសត្វគោមួយក្បាលត្រូវបានងាប់បន្ទាប់ពីមានភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់និងមានរន្ទះបាញ់មួយគ្រាប់លាន់សូរកក្រើកដីបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ប៉ុន្តែសំណាងល្អដែរដែលមិនមានរងគ្រោះថ្នាក់ដល់មនុស្សក្នុងឃុំចំនួន២នៅស្រុកកំពង់រោទ៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៥ខែមេសា ឆ្នាំ២០២១ស្ថិតនៅ
ចំណុចភូមិអូរឃ៉ំថ្មី និងភូមិពោធិក្រូច ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះផូ វិជ្ជា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិកររស់នៅចំណុចភូមិអូរ ឃ៉ំថ្មី ស្រុកកំពង់រោទ៍។ ចំណែកផ្ទះដែលខូចខាតមានទំហំ១២ម៉ែត្រគុណនិឹង៤ម៉ែត្រធ្វើអំពីដើមប្រេងខ្យល់ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីត្រូវខូចខាតអស់ទាំងស្រុងរួមជាមួយនិឹងសម្ភារប្រើប្រាស់មួយចំនួនទៀត តែសំណាងដែរដែលមិនមានអ្នករងរបួសនោះ។
រីឯម្ចាស់សត្វគោមានឈ្មោះម៉ម ចន្ថា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ
មានទីលំនៅភូមិពោធិក្រូច ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមេឃខ្មៅងងឹតលាយឡំនឹងខ្យល់និងភ្លៀងរលឹមស្រិចៗទើបធ្វើឱ្យ
ម្នាក់ៗនាំគ្នារត់ចូលផ្ទះនិងរកទីមានសុវត្ថិភាព ខណៈនោះស្រាប់តែមានរន្ទះបាញ់មួយគ្រាប់លាន់កក្រើកដី។
ប្រភពបន្តថា ក្រោយពីរាំងភ្លៀងមួយសន្ទុះស្រាប់តែមានផ្ទះអ្នកភូមិមួយខ្នងបានដួលរលំនិងមានសត្វគោងាប់កណ្ដាលវាលស្រែទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្ដង៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print