ទំនៀមសង្រ្កានថ្ងៃទី៣ វារ:ឡើងស័កការផ្លាស់ប្ដូរសករាជថ្មីនៃថ្ងៃ.ខែ.ឆ្នាំ

ចែករំលែក៖

ថ្ងៃសុក្រ៥កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០២១ នៅវេលាម៉ោង០៧និង៣៧នាទី១២វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៍ចូលជាសកល ឆ្នាំឆ្លូវ ត្រីស័ក មហាសករាជ ១៩៤៣ ចុល្លសករាជ ១៣៨៣ តទៅ។
ថ្ងៃ “វារៈឡើងស័ក” គឺជាការផ្លាសប្ដូរសករាជថ្មីនៃថ្ងៃ.ខែ.ឆ្នាំ ដែលប្ដូរទាំង ចុល្លសករាជ និង មហាសករាជ ដោយក្បួនគណនា ថ្ងៃចូលឆ្នាំថ្មី និង ថ្ងៃឡើងស័កកម្ពុជាចងក្រងដោយលោក Félix Gaspard Faraut ក្នុងឆ្នាំ 1910 ដោយសៀវភៅនោះមានឈ្មោះថា (Astronomie Cambodgienne) [៨] លោកបានរៀនក្បួនតម្រាតារាសាស្ត្រខ្មែរនេះ ពីលោកឧកញ៉ាធិបតី ចាងហ្វាងដួង ។
ល.រ ចំនួនស័ក១.២.៣.៤.៥.៦.៧.៨.៩.១០ឈ្មោះនៃស័កឯក​ស័កទោស័កត្រី​ស័កចត្វាស័កបញ្ចស័កឆស័កសប្តស័កអដ្ឋស័កនព្វស័កសំរឹទ្ធិស័ក។
ដើម្បីរាប់ស័ក ថ្ងៃចូលឆ្នាំខ្មែរដឹង គេត្រូវកំណត់យកលេខផលបូក ១ នៃចុល្លសករាជ និង មហាសករាជ ដោយស្មើនិងចំនួនផលបូក ២ ទៅបូកនិងឆ្នាំគ្រឹស្តសករាជ នៃលេខខាងចុង ឧទាហរណ៍ ឆ្នាំ ២០២១ ត្រូវយកលេខខាងចុងគឺ លេខ ១ ទៅបូក និងផលបូក ២ ស្មើលេខ៣ ដោយរាប់ថាត្រីស័ក ដែលជាប្រមាណវិធីងាយបំផុត ក្នុងការរកស័កនៃឆ្នាំខ្មែរ ។
ថ្ងៃទី៣នេះជាថ្ងៃឆ្លងបញ្ចប់ បើតាមទំនៀមគេរៀបចំស្រង់ទឹកព្រះបដិមារនៅតាមវត្តអារាមដើម្បីសុំសេចក្តីសុខចម្រើន។ ចំណែកទំនៀមតាមតំបន់ខ្លះនៅកម្ពុជា នៅពេលល្ងាចគេរៀបចំស្រោចទឹកដុសក្អែលជូនអ្នកមានគុណ មានមាតាបិតាជាដើម ជាកិច្ចតបស្នងសងគុណដល់ពួកគាត់ដែលបីបាច់ថែរក្សាកូនចៅតាំងពីតូចដល់ធំ៕
ស្រាវជ្រាវដោយ÷
ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print