ខ្សែការពារសញ្ជាតិអង់គ្លេសChris Smalling ត្រូវបានចោរប្លន់យកគ្រឿងអលង្កានិងនាឡិកាRolexនៅក្នុងផ្ទះ

ចែករំលែក៖

សារពត័មានរបស់អង់គ្លេស Dailymail បានចុះផ្សាយថាខ្សែការពារ Chris Smalling ត្រូវបានចោរចូលប្លន់ដល់ក្នុងផ្ទះដែលមានភរិយានិងកូនអាយុ២ឆ្នាំនៅក្នុងនោះផងដែរ។

ប្រភពខាងលើបានដកស្រង់ព័ត៌មានពីព័ត៌មានអុីតាលី ថាកាលពីព្រឹកព្រលឹមថ្ងៃសុក្រនេះ មានមនុស្សប្រដាប់ដោយអាវុធចំនួន៣នាក់បានចូលទៅផ្ទះរបស់កីឡាករសញ្ជាតិអង់គ្លេសហើយបង្ខំឲ្យរូបគេបើកទូរដាក់របស់មានតម្លៃ និងគ្រឿងអលង្កានិងគ្រឿងមានតម្លៃជាច្រើនទៀតពិសេសនាឡិកាដែលមានតម្លៃថ្លៃម៉ាកRolexទៀតផង។

ក្រោយកើតហេតុ ក្រុមគ្រួសាររបស់ជនរងគ្រោះក៏បានខលហៅប៉ូលិសនៅម៉ោង៥ព្រឹកហើយប៉ូលិសក៏បានមកដល់និងបើកការស៊ើបអង្កេតតែម្តង ដោយផ្ទះរបស់ពួកគេស្ថិតនៅក្បែរទីក្រុងរ៉ូមប្រទេសអុីតាលី។

គួរបញ្ជាក់ថា Smalling ដែលបានផ្លាស់ពីក្រុមបិសាចក្រហមManchester Unitedមកកាន់ក្លិបRomaកាលពីឆ្នាំមុនមិនបានចូលរួមលេងជាមួយនឹងក្រុមRomaនៅក្នុងកម្មវិធីEuropa Leagueពេលប៉ះក្រុមAjaxឡើយ។ គាត់រស់នៅជាមួយនឹងភរិយាវ័យ៣៥ឆ្នាំ ដែលជាតារាបង្ហាញម៉ូត ដោយពួកគេបានរៀបការតាំងពីឆ្នាំ២០១៧មក និងមានកូនប្រុសឈ្មោះLeo មុនពេលផ្លាស់មកកាន់ប្រទេសអុីតាលី៕ដោយ៖ ភារៈ

   

ប្រភព៖ dailymail

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print