មេដឹកនាំគីម ជុងអ៊ុន និងភរិយាទៅគោរពវិញ្ញាណក្ខន្ធជីតានៅវិមាន Kumsusan

ចែករំលែក៖

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន និងភរិយាលោកស្រី Ri Sol Ju កាលពីថ្ងៃទី១៥ ខែមេសា បានទៅគោរពវិញ្ញាណក្ខន្ធជីតា Kim Il Sung ក្នុងឱកាសគម្រប់ខួប១០៩ឆ្នាំថ្ងៃកំណើតរបស់ជីតា ។
នៅថ្ងៃទី១៥ខែមេសា គឺជាខួបគម្រប់១០៩ឆ្នាំថ្ងៃកំណើតអតីតមេដឹកនាំកូរ៉េខាងជើង គីម អុីលស៊ុង ។ ថ្ងៃទី១៥ខែមេសាជាថ្ងៃឈប់សម្រាកទូទាំងប្រទេស ជាថ្ងៃបុណ្យជាតិ ដោយមានព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំ។
តាមសារព័ត៌មាន KCNA បានឱ្យដឹងថា អ្នកអមដំណើរលោកគីម ជុងអ៊ុន ទៅកាន់វិមាន Kumsusan មានភរិយា Ri Sol Ju មានប្អូនស្រី Kim Yo-jong និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប មានអគ្គមេបញ្ជាការកងទ័ពកូរ៉េខាងជើង Pak Jong-chon ជាដើម ។ ក្រៅពីនេះ លោកគីម ជុងអ៊ុន និងភរិយា ព្រមទាំងប្អូនស្រី បានទៅដាក់កម្រងផ្កា នៅមុខស្តូបជីតាគីម អុីលស៊ុង និងឪពុកគីម ជុងអុីល។
លោកគីម ជុងអ៊ុន បានឡើងដឹកនាំកូរ៉េខាងជើងនៅចុងឆ្នាំ២០១១ ។ លោកគីម ជុងអ៊ុន តែងតែទៅកាន់វិមាន Kumsusan គោរពវិញ្ញាណក្ខន្ធជីតានិងឪពុក។ ប៉ុន្តែនៅឆ្នាំ២០២០ សកម្មភាពត្រូវបានផ្អាកដោយសារតែការឆ្លងកូវីដ-១៩៕ ដោយ សាធី

...

រូបភាព៖ YONHAP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print