ប៉ះទង្គិចគ្នា នៅរោងចក្រអគ្គិសនីបង់ក្លាដែស ស្លាប់៤នាក់

ចែករំលែក៖

បង់ក្លាដែស៖ យ៉ាងហោចណាស់ក៏មានមនុស្ស ៤នាក់រងការបាញ់សម្លាប់ និងរបួសជាច្រើននាក់ នៅថ្ងៃទី១៧ខែមេសា ក្រោយកម្លាំងប៉ូលិស បាញ់ទៅលើក្រុមកម្មករទាមទារដំឡើងប្រាក់ខែនៅរោងចក្រអគ្គិសនី ដើរដោយថាមពលធ្យូងថ្មក្នុងតំបន់ភាគអាគ្នេយ៍ប្រទេសនេះ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងប៉ូលិស នៅតំបន់ Azizul Islam បាននិយាយថា ប៉ូលិសបង្ខំចិត្ត ផ្ទុះអាវុធ ទៅលើក្រុមបាតុករ ក្រោយពេលក្រុមបាតុករវាយប្រហារទៅលើ រោងចក្រអគ្គិសនីកំពុងតែសាងសង់ នៅតំបន់ Chittagong។ លោក Islamបានបន្តទៀតថា «មានមនុស្ស៤នាក់ស្លាប់និងរបួសជាច្រើន…ហើយយើងព្យាយាមទប់ស្កាត់ស្ថានភាព។ ការធ្វើបាតុកម្មប្រឆាំង រោងចក្រអគ្គិសនីដែលចិនវិនិយោគតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស។

ពលរដ្ឋក្នុងតំបន់ បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ពីស្ថានភាព បន្តកើតឡើងបែបនេះ ធ្វើឲ្យពលរដ្ឋត្រូវបម្លាស់ទី និងបំផ្លាញបរិស្ថាននៅទីនេះ៕ ដោយ៖ធីរីណា

រូបភាព៖Reuters

...

បញ្ជូនអ្នករបួសទៅសង្គ្រោះបន្ទាន់។ (រូបភាព៖ straitstimes.com)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print