យុវជនមួយក្រុម ឃើញយុវជនម្នាក់ កាន់ទូរទស្សន៍ចោទថាចោរដេញវាយគ្នាពេញផ្លូវ ត្រូវសមត្ថកិច្ចឃាត់យកមកប៉ុស្តិ៍

ចែករំលែក៖

ភ្នំពេញ៖ យុវជនមួយក្រុម មានគ្នា៥នាក់ឃើញយុវជនម្នាក់ជាអ្នករើសអេតចាយកាន់ទូរទស្សន៍នៅដៃ ស្រាប់តែនាំគ្នាដេញវាយរួចស្រែកថាចោរៗ ផ្អើលពេញផ្លូវ ដោយចោទថាជាចោរចូលគាស់ផ្ទះប្រជាពលរដ្ឋ យកទូរទស្សន៍និងធុងបាស់ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ឃើញដេញតាមឃាត់បានទាំងអស់យកទៅសួរនាំ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ កើតឡើងនៅម៉ោង ១១ និង ៥០នាទីយប់ថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ខាងមុខសណ្ឋាគារភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះ អ្នករើសអេតចាយបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន បានដើររើសអេតចាយ នៅជិតនិងរង្វង់មូលគួចកាណុង ហើយក៏បានឃើញទូរទស្សន៍មួយគ្រឿងពណ៌ខ្មៅ គេបោះចោលរួចបានរើសមកកាន់យកទៅលក់នៅកន្លែងអេតចាយ បន្ទាប់មកស្រាប់តែមានមុខយុវជនមួយក្រុម មានស្រីប្រុសបានដេញវាយទៅលើរូបគាត់ រួចស្រែកថាចោរៗ រត់មកដល់ចំណុចមុខសណ្ឋាគារភ្នំពេញ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ តាមឃាត់ខ្លួនបានទាំងអស់ មានស្រីប្រុស៦នាក់ រួចដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីសួរនាំបន្ត។
បន្ទាប់ពីការសួរនាំរួច ដោយយុវជនមួយក្រុមមានគ្នា៥នាក់នោះ មានការច្រឡំ ដោយចោទយុវជននោះថាជាចោរ បន្ទាប់មកក៏សមត្ថកិច្ចអប់រំឲ្យទៅផ្ទះវិញរៀងៗខ្លួន៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print