​ក្មេង​ប្រុស​៧​នាក់​ត្រូវ​គេ​រំលោភ​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុង​ប្រទេស​បារាំង​

ចែករំលែក៖

wee

​ហេតុការណ៍​ កុមា​រា​៧​នាក់​ត្រូវ​គេ​រំលោភ​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ Jungle​ ស្ថិត​នៅ​ជាយក្រុង​Calais​ ប្រទេស​បារាំង​ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូល​ ពិសេស​គឺ​ ជន​ភៀ់​ស​ខ្លួន​ទាំងអស់​ ។​

​សារព័ត៌មាន​ Mirror​ បាន​ផ្សាយ​ថា​ ក្មេង​ប្រុស​ដែល​មាន​អាយុ​ចាប់ពី​១៤​ដល់​១៦​ឆ្នាំ​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ក្រោយ​ពេល​រង​ការ​រំលោភ​បំពាន​ក្នុង​រយៈពេល​៦​ខែ​ កន្លង​មក​នៅ​ក្នុង​ជំរំ​ Jungle​ ជា​កន្លែង​ដែល​មាន​ជន​ភៀ​ខ្លួន​៣.៨០០​នាក់​រស់នៅ​ ក្នុង​ភាគ​ខាងជើង​ប្រទេស​បារាំង​ ។​

​ប៉ុន្តែ​ តាម​ការ​បញ្ជាក់​របស់​ជនភៀសខ្លួន​ដែល​រស់នៅ​ទីនោះ​ ប៉ូលិស​បានដឹង​នៅ​រឿងរ៉ាវ​ខាងលើ​ តែ​ធ្វើ​ព្រងើយ​នូវ​អ្វី​ដែល​បាន​កើត​ឡើយ​ ។​ ជនភៀសខ្លួន​ម្នាក់​នៅ​ក្នុង​ជំរំ​បាន​ឲ្យ​ដឹង​ថា​ «​ខ្ញុំ​បាន​ប្តឹង​ប៉ូលិស​ ពី​ការ​រំលោភ​បំពាន់​ខាងលើ​ទៅ​លើ​ក្មេង​ប្រុស​ ប៉ុន្តែ​ប៉ូលិស​បាន​ធ្វើ​ព្រងើយ​ ។​

​មនុស្ស​ជា​ច្រើន​នៅ​ទីនោះ​បាន​អះអាង​ថា​ មិនមែន​តែ​កុមារ​៧​នាក់​ ដែល​ត្រូវ​រំលោភ​បំពាន់​នោះ​ឡើយ​ គឺ​មាន​កុមារ​រហូត​ដល់​ជិត​៤០០​នាក់​ត្រូវ​បំពាន​ផ្លូវភេទ​ ។​

​ក្រុម​អ្នក​ស្ម​គ្រ​ចិត្ត​ជួយ​ដល់​ជនភៀសខ្លួន​បាន​ឲ្យ​ដឹង​ថា​កុមារ​ដែល​គួរ​ឲ្យ​អាណិត​ទាំងនោះ​គិត​ថា​ ពេល​ចាក​ចេញពីផ្ទះ​ ចាក់​ចេញពី​រង្វង់​ដៃ​ឪពុក​ម្តាយ​ ដោយ​គិត​ថា​ នៅ​ទី​នេះ​មាន​សុវត្ថិភាព​ជាង​នៅ​ក្នុងស្រុក​កំណើត​ ។​ ប៉ុន្តែ​ ពួ​គ​គេ​មិន​បានដឹង​ថា​ ត្រូវ​គេ​រំលោភ​បំពាន​នោះ​ឡើយ​ នៅ​ពេល​ដែល​មាន​អាយុ​ទើបតែ​១៤​ឆ្នាំ​ប៉ុណ្ណោះ​ ។​ ទាំងនោះ​ជា​អ្វី​ដែល​កំពុង​តែ​កើតឡើង​នៅ​ក្នុង​តំបន់​អឺរ៉ុប​ ហើយ​រឿង​នោះ​មិន​អាច​ទទួលយក​បាន​ឡើយ​ ។​

​ប៉ូលិស​ Europol​ កាលពីដើម​ឆ្នាំ​២០១៦​បាន​ឲ្យ​ដឹង​ថា​ មាន​កុមារ​រហូត​ដល់​១០​ពាន់​នាក់​ដែល​មាន​សាច់ញាតិ​ មក​ជាមួយ​ ហើយ​អ្នក​ទាំងនោះ​ងាយ​រង​ការ​រំលោភ​បំពាន​ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​ អ្នកនាំពាក្យ​អង្គការ​ Save​ The​ Children​ បាន​ឲ្យ​ដឹង​ថា​ កុមារ​ភៀសខ្លួន​អាច​ប្រឈម​មុខ​ និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​និង​ក្រុម​ជួញដូរ​មនុស្ស​ ។​ ទាំងនោះ​ជា​អ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​ ក្រិ​ច​ និង​បារាំង​ ។​

...

​ហេតុការណ៍​ខាងលើ​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ជនភៀសខ្លួន​ ទាំងនោះ​បង្ក​ឲ្យ​មានការ​ប្រឆាំង​តវ៉ា​ទៅ​លើ​រដ្ឋាភិបាល​បារាំង​ ដែល​មិន​បាន​យកចិត្តទុកដាក់​ទៅ​លើ​ជនភៀសខ្លួន​ដែល​រស់នៅ​ក្នុង​ជំរំ​ប្រទេស​បារាំង​ ៕​ ប្រែសម្រួល៖ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print