ភ្នំពេញ៖ ជនសង្ស័យ ម្នាក់ជាបក្ខពួកក្នុងករណីប្លន់ប្រដាប់អាវុធ ត្រូវបានកម្លាំនគរបាល របស់ស្នងការខេត្តកណ្តាល សហការណ៍ជាមួយកម្លាំនគរបាល ក្រុងភ្នំពេញ ចូលរួមសហការណ៍ពីកម្លាំងរបស់អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ផ្ទះជួល ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមនគរបាលក្នុងកិច្ចប្រតិបត្តការបង្ក្រាប ក្រុមជនសង្ស័យជាករណីរប្លន់ប្រដាប់អាវុធខាងលើបានឲ្យដឹងថា បក្ខពួកជនសង្ស័យ បង្ក្រាបចាប់បានក្នុងថ្ងៃនេះ ក្នុងខណ្ឌពោធិ៍សែនជ័យ ជាជនសង្ស័យទី៩ ហើយបន្ទាប់ពីចាប់បានមេក្លោងចោរប្លន់ បានកន្លងមក នៅក្នុងស្រុកមុខកំបូល ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងទៀតថា ក្រុមជនសង្ស័យ ប្លន់ប្រដាប់អាវុធ ខាងលើ បានធ្វើសកម្មភាព ប្លន់ផ្ទះវីង និងកន្លែងដូរលុយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅឃុំតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កន្លងមកត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល ដឹកនាំដោយ លោក អ៊ាវ ចំរើន ស្នងការខេត្ត ធ្វើការស្រាវជ្រាវបន្តតាមបង្ក្រាបបានម្នាក់ ជាមេក្លោង និងបក្ខពួក បានជាបន្តបន្ទាប់ ទៅតាមគោលដៅផ្សេងៗគ្នា ក្នុងនៅខេត្តកណ្តាល ។
ប្រភពពីនគរបាលបានឲ្យដឹងថា មេក្លោងចោរប្លន់ប្រដាប់អាវុធខាងលើដែលចាប់ខ្លួនបានកន្លងមកឈ្មោះ ហុីង នី ហៅបេន ហៅមមីស ។
បន្ទាប់ពីឃាត់ចាប់ខ្លួន បានក្រុមចោរប្លន់បានជាបន្តបន្ទាប់ ហើយសមត្ថកិច្ច ជំនាញទាំងស្នងការខេត្តកណ្តាល និងរាជធានីភ្នំពេញធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យបានជាបន្តបន្ទាប់ រហូតមកដល់រសៀលថ្ងៃទី៧ ខែមិនា នេះកម្លាំងសហការ ជាមួយខេត្តកណ្តាល ក្រុងភ្នំពេញ និងចូលរួមពីកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ បាននាំ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានកន្លងមក មានឈ្មោះ នុត ហាន ភេទប្រុស អាយុ៣២ឆ្នាំ តាំងពីស្នងការខេត្តកណ្តាល ដើម្បីតាមចាប់ បក្ខពួកម្នាក់ទៀត ឈ្មោះ ឆន រី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល បន្ទប់លេខ១១A ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង និងដកហូតម៉ូតូមួយគ្រឿងម៉ាកCBR ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-2376 ។
ក្នុងកិច្ចប្រតិបត្តិកសរខាងលើ ជនសង្ស័យ ឈ្មោះ នុត ហាន បានបញ្ជាក់ថា ឈ្មោះ ឆន រី ជាបក្ខពួករបស់ខ្លួនដែរ ។
ក្រោយពីចាប់ឃាត់ខ្លួន បានបក្ខពួកចោរប្លន់ប្រដាប់អាវុធ នេះជាជនសង្ស័យ ទី៩ហើយ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួចនាំខ្លួន ទៅកាន់ស្នងការខេត្តកណ្តាល ធ្វើការសាកសួរ និងបន្តស្រាវជ្រាវ ចាប់បក្ខពួកបន្ថែមទៀត៕
ដោយ៖ សុខាសែនជ័យ