លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ដឹកនាំកិច្ចប្រជុំការងារអនុវត្ត សេចក្តីសម្រេច បញ្ហាប្រឈម និងការងារផ្សេងៗក្នុងខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ នៅព្រឹក​នៅថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១នេះ​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំតាមរបៀបវារៈ​ដូចជា​១. លទ្ធផលអនុវត្តសេចក្តីប្រកាសលេខ៤៤ សសរ និង លេខ ៥១ សសរ របស់រាជរដ្ឋាភិបាល ២. បញ្ហាប្រឈមក្នុងការអនុវត្ត សេចក្ដីសម្រេច ៣. គោលការណ៍ណែនាំ និងវិធានការការអនុវត្តសេចក្តីសម្រេច ៤. ការងារផ្សេងៗ ។​ កិច្ចប្រជុំ​បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល វាស់កំដៅ រក្សាគម្លាត ពាក់ម៉ាស់​ ។

លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ ផ្តាំផ្ញើ ឱ្យលោក លោកស្រី ស្នងការរង លោកអធិការ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការ ផ្សព្វផ្សាយ ត្រួតពិនិត្យ ដល់មន្ត្រីក្រោមឱវាទ របស់ខ្លួន ក្នុងអនុវត្តតាមសេចក្តីសម្រេចខាងលើ និង ការគោរពអនុវត្តតាម វិធានរបស់ ក្រសួងសុខាភិបាល និង ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ ៣កុំ ឱ្យបានល្អប្រសើរ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print