ពលរដ្ឋអាមេរិក ៤៦%គាំទ្រ «The Rock»ឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិក

ចែករំលែក៖

ពលរដ្ឋអាមេរិកបង្ហាញការពេញចិត្តយ៉ាងខ្លាំង ក្នុងការគាំទ្រតារាហូលីវូដ ឡើងកាន់តំណែងប្រធានាធិបតីដឹកនាំពួកគត់ ។ នៅពេលនេះលោក Dwayne Johnson ដែលមានរហ័សនាមថា«The Rock» មានចំណាប់អារម្មណ៍ក្នុងការប្រជែងតំណែងប្រធានាធិបតីអាមេរិក។
លោក Dwayne Johnson ជាបុគ្គលដែលមានឥទ្ធិពលបំផុតនៅហ៊ូលីវូដ តែងតែ និយាយអំពីគោលបំណងចង់ក្លាយជាអ្នកដឹកនាំអាមេរិក ដែល លោកបានបង្ហោះនៅលើបណ្តាញ Instragram ផ្ទាល់ខ្លួនរបស់លោក។ តាមការស្ទង់មតិរបស់សារព័ត៌មាន Newsweek បានឲ្យដឹងថា មានពលរដ្ឋអាមរិក ដល់ទៅ៤៦%គាំទ្រលោក ឡើងដឹកនាំអាមេរិក។
តាមការស្ទង់មតិ ពលរដ្ឋអាមេរិក៣៩% បានលើកឡើងថាលោក Dwayne Johnson អាចនឹងក្លាយជាអ្នកនយោបាយដ៏ឆ្នើម ឲ្យតែមានចិត្តចូលប្រឡូកក្នុងឆាកនយោបាយ។ ជាមួយគ្នានេះពលរដ្ឋអាមរិក៣០%ចង់ឲ្យលោកស្រី Angelina Jolie ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអមេរិក ។ ចំណែកលោក Tom Hanks មានពលរដ្ឋ២២%គាំទ្រឲ្យឈរឈ្មោះប្រធានាធិបតីដឹកនាំអាមេរិក ។ នៅពេលនេះពលរដ្ឋអាមេរិក មួយចំនួនធំចង់ឲ្យអ្នកដែលទទួលបានជោគជ័យក្នុងវិស័យសីល្បះមកដឹកនាំអាមេរិកវិញម្តង។
ក្រុមអ្នកជំនាញ បានលើកឡើងថាតារាហូលីវូដ Dwayne Johnson បានចូលជាសមាជិក គណបក្សសាធារណរដ្ឋតាំងពីឆ្នាំ២០០០។ ប៉ុន្តែនៅឆ្នាំ២០២០ តារាហូលីវីវូដ រូបនេះបានគាំទ្រគោលនយោបាយរបស់បក្ខភាពគណបក្សប្រជាធិបតេយ្យរបស់លោកបៃឌិន ៕

...

រូបភាព៖ nghenhinvietnam

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print