ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចូលរួមប្រជុំជាមួយគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូ Zoom

ចែករំលែក៖

ខេត្តមណ្ឌលគិរី÷  នៅព្រឹកថ្ងៃទី១៩ ខែ មេសា ឆ្នាំ ២០២១ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ លោកអភិបាលក្រុងសែនមនោរម្យ ប្រធានមន្ទីរពាក់ព័ន្ធនានា ដើម្បីចូលរួមប្រជុំពិភាក្សាជាមួយ គណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដឹកនាំកិច្ចប្រជុំដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ស្ដីពី ” សេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្តាល ” តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Zoom ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគាររដ្ឋបាលខេត្តមណ្ឌលគិរី ៕

ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print