ជនបរទសម្នាក់ស្លាប់រហូតធុំក្លិនស្អុយ ក្នុងបន្ទប់ផ្ទះសំណាក់ក្នុងក្រុងកំពង់ឆ្នាំង

ចែករំលែក៖

កំពង់ឆ្នាំង៖ ជនបរទេសម្នាក់ជាជនជាតិបារាំងម្នាក់បានគេប្រទះឃើញស្លាប់ នៅក្នុងផ្ទះសំណាក់មួយ រហូតធុំក្លិនស្អុយទើបដឹងដល់ម្ចាស់ផ្ទះ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ បើតាមការបញ្ជាក់របស់អ្នកមើលការផ្ទះសំណាក់បានឲ្យដឹងថា ជនជាតិបារាំងដែលស្លាប់នេះ បានជួលបន្ទប់ស្នាក់នៅ មានរយៈពេលជាង២ឆ្នាំមកហើយ។  អ្នកមើថែផ្ទះសំណាក់បានបញ្ជាក់ទៀតថា គាត់ពុំដឹងថាជនបរទេសនេះស្លាប់តាំងពីពេលណាដែរ មុនការភ្ញាក់ផ្អើលនេះ មានធំខ្លិនស្អុយចេញពីបន្ទប់ដែលជនបរទេសនោះស្នាក់នៅ ដែលមានបិទទ្វារជាប់ ។ដោយធំខ្លិនដូចនេះ ក៍គោះទ្វារហៅ តែមិនឮឆ្លើយសោះ ក៍សម្រេចចិត្តបើកទ្វារបន្ទប់ ក៍ប្រទះឃើញសពជនរងគ្រោស្លាប់ហើមស្អុយបាត់ទៅហើយ ក្រោពីឃើញដូចនេះភ្លាមៗនោះក៍រាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះមកកោសល្យវិច័យ ចំណែកក្រុមគ្រូពេទ្យបានចុះមកយកសំណាក់បន្ទាន់ផងដែរ។ ក្នុងករណីនេះសមត្ថកិច្ចបញ្ជាក់ថា តាមបទបញ្ជារបស់អភិបាលខេត្ត គឺមិនអនុញ្ញាតឲ្យអ្នកដែលនៅក្នុងបរិវេណនៃផ្ទះសំណាក់នេះចាកចេញឡើយ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ សាកសពត្រូវបានក្រុមគ្រូពេទ្យយកសំណាក់ទៅពិនិត្យផងដែរ។ សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិបារាំងដែលស្លាប់នេះមានឈ្មោះ ម៉ាកលុចសៀន

ហ្វ្រេនអាយុ៦៤ឆ្នាំ។ នៅលើសាកសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ៕ ដោយ៖ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print