ចំណតរថយន្ត ផ្សារ ដើមគ​ (កម្រិតហានិភ័យ​ )មានអ្នកជំងឺកូវីដ១៩ គឺជាអ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃ ពីអ្នករត់រថយន្តឈ្នួល នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ចំណតរថយន្ត ផ្សារដើមគ​ (កម្រិតហានិភ័យ​ )មានអ្នកជំងឺកូវីដ-១៩ គឺជាអ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃ ពីអ្នករត់រថយន្តឈ្នួល នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ 

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលជា​អ្នករត់រថយន្តឈ្នួល ទាំងអស់នៅ ចំណតរថយន្ត ផ្សារដើមគ និងអ្នកពាក់ព័ន្ធទាំងអស់  ជាមួយ អ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃចំណតរថយន្ត ផ្សារដើមគ​ (កម្រិតហានិភ័យ​ )  ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។

មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ គឺជាអ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃ ពីអ្នករត់រថយន្តឈ្នួល នៅទីតាំងខាងលើនេះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា, ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19) ដែលមានទីតាំងនៅ៖

📌​វិទ្យាល័យ​បាក់ទូក​

📌វិទ្យាល័យ​បឹង​ត្របែក​

📌មណ្ឌលសុខភាពចាក់អង្រែក្រោម​

📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​

📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

📌វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ

📌 ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន

📌​ ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣

📌​ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

  

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print