មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់៖ បុរសឣាយុ ៣៣ឆ្នាំ ស្រ្តីឣាយុ ៦៦ឆ្នាំ បុរសឣាយុ ៦៣ឆ្នាំ ស្រ្តីឣាយុ ៥២ឆ្នាំ និងស្រ្តីឣាយុ ៦១ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី៖
១- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៣៣ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូល សម្រាកពេទ្យនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២១:៥១នាទី បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយ ស្ថានភាពក្អក ហត់ខ្លាំង។ ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ រួមជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង ដែល តម្រូវ ឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែ មិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលា ម៉ោង០៧:៣០នាទីព្រឹក។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៣៣ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិ ផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ ។

២- មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ ៦៦ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានចូលសម្រាកពេទ្យ នៅថ្ងៃ ទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨:៣០នាទី ស្ថិតក្នុងស្ថានភាពហត់ដង្ហក់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ និងប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមភ្លាមៗ ជាករណីសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើការវិភាគ ជាលទ្ធផលអ្នកជំងឺមាន វិជ្ជមានកូវីដ-១៩។ ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរពេកគាត់ក៏បានស្លាប់បាត់បង់ជីវិតនៅ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥:០០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៦៦ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ ។

៣- មន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៦៣ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ដែលមានប្រវត្តិក្តៅខ្លួន ហត់ខ្លាំង មានជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមប្រចាំកាយ។ អ្នកជំងឺបានចូលមក មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២១:២៥នាទី ពេលមកដល់ក្រុមត្រូវពេទ្យបានពិនិ ត្យឃើញភ្លាមៗថាគាត់បានស្លាប់បាត់បង់ជីវិតមុនចូលដល់មន្ទីរពេទ្យ ជាករណីសង្ស័យ សពត្រូវបានយកសំណាកធ្វើការវិភាគ ដោយ ទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៦៣ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូរីជ ១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយមុនពេលចូលដល់មន្ទីរពេទ្យ ។
៤- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាស្រ្តីជនជាតិខ្មែរអាយុ ៥២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣:១៥នាទីទៀបភ្លឺក្នុងស្ថានភាពក្តៅខ្លួនហត់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗតាមលក្ខណៈបច្ចេកទេស រួមទាំងប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ព្រមទាំងយកសំណាក ធ្វើការវិភាគហើយជាលទ្ធផលសំណាកបានបញ្ចាក់ថាមានវិជ្ជមានកូវីដ-១៩។ ដោយការវិវត្តិរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ក្រុមគ្រូ ពេទ្យបានខិតខំជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ដដែល វេលាម៉ោង ៦:០០នាទីព្រឹក ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥២ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងខាងដោយសារវីរុសកូវីដ-១៩ ។

៥- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាស្រ្តីជនជាតិខ្មែរអាយុ ៦១ឆ្នាំ រស់នៅស្រុកអង្គស្នួល ខេត្តកណ្តាល បានចូលសម្រាក ពេទ្យ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០:០០នាទី ក្នុងស្ថានភាពក្ដៅខ្លួន ហត់ខ្លាំង និងមានជំងឺទឹកនោមផ្អែម ប្រចាំកាយ បន្ទាប់ពីទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ។ ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ ធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៧:៥០នាទី ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print