ករណីឆ្លងកូវីដ-១៩នៅឡាវខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ

ចែករំលែក៖

នៅពេលនេះឡាវបានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងរហូតដល់ទៅ២៨នាក់ក្នុងពេលមួយថ្ងៃ គឺជាចំនួនខ្ពសបំផុតមិនធ្លាប់មានក្នុងប្រទេសនេះចាប់តាំងពីការផ្ទុះកូវីដ-១៩មក ។ កន្លងមកឡាវរកឃើញអ្នកឆ្លងតិចតួចប៉ុណ្ណោះ ក្នុងមួយថ្ងៃ គឺក្រោម១០នាក់។
សារព័ត៌មានចិនស៊ីនហួ នារសៀលថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ បានដកស្រង់ការប្រកាសរបស់ក្រសួងសុខាភិបាលឡាវដែលបានប្រកាសនៅថ្ងៃពុធនេះថា អ្នកឆ្លងជំងឺ COVID-19 ចំនួន២៨នាក់ទៀតត្រូវបានរកឃើញ ដែលនាំឲ្យចំនួនករណីឆ្លងសរុបក្នុងប្រទេសអាស៊ានមួយនេះកើនឡើងដល់៨៨ករណី។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលឡាវលោក Phonepadith Xangsayarath បានបញ្ជាក់ថា ក្នុងចំណោមករណីវិជ្ជមាន COVID-19 ទាំង២៨នាក់ខាងលើនេះ មាន២៦នាក់ត្រូវបានរកឃើញនៅទីក្រុងវៀងចន្ទន៍ ហើយពួកគេទាំង២៦នាក់នេះ គឺសុទ្ធតែជាអ្នកដែលធ្លាប់ពាក់ព័ន្ធជាមួយអ្នកឆ្លងជំងឺ COVID-19 ទី៥៩ ដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញ។
សម្រាប់ករណីវិជ្ជមានពីរនាក់ទៀត គឺសុទ្ធសឹងតែជនជាតិឡាវ ដែលបានត្រឡប់ពីប្រទេសថៃវិញ មកកាន់ខេត្តចម្ប៉ាសាក់របស់ឡាវ។ ការរកឃើញអ្នកឆ្លង COVID-19 ប្រចាំថ្ងៃរហូតដល់ ២៨នាក់ខាងលើនេះ គឺជាករណីធ្ងន់ធ្ងរបំផុតហើយសម្រាប់ឡាវ គិតចាប់តាំងពីប្រទេសនេះបានរកឃើញករណីឆ្លងដំបូង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០៕ ដោយ សាធី

...

រូបភាព៖ VTV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print