ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា ការធ្វើ LOCK DOWN របស់ប្រទេសនានា លើពិភពលោកដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺ កូវីដ-១៩ ៖
– ប្រទេសបារាំង បិទ ៣ដង សរុប ១៣០ថ្ងៃ និង ពេលនេះកំពុងបន្តបិទ។
– ប្រទេសកាណាដា បិទនៅតាមខេត្តនិងតាមតំបន់ រយៈពេលយូរ ៨៦ថ្ងៃ ហើយកំពុងបន្តនៅ Ontario So។
– ប្រទេសអាឡឺម៉ង បិទ ២ដងនៅកម្រឹតប្រទេសទាំងមូល សរុប ២១៨ថ្ងៃ។
– ប្រទេសអៀរឡង់ បិទ3ដង កម្រឹតប្រទេសទាំងមូល សរុប ២២៧ថ្ងៃ។
– ប្រទេសអុីស្រាអែល ២ដង សរុប ៧២ថ្ងៃ កន្លែងខ្លះ ៨៦ថ្ងៃ។
– ប្រទេស អុីតាលី បិទ៣ដង កម្រឹតប្រទេសទាំងមូល ១២៩ថ្ងៃ។
– ប្រទេសសិង្ហបុរី បិទ១ដង សរុប ៥៥ថ្ងៃ។
– ប្រទេសស្វីស បិទ២ដង សរុប ៨៣ ថ្ងៃ។
– ប្រទេស អង់គ្លេស បិទ៣ដង សរុប ២១៣ថ្ងៃ។
– សហរដ្ឋអាមេរិច បិទរយ:ពេលខ្លីនិងរយ:ពេលវែង តាមរដ្ឋ ដូចជា ៖
កាលីហ្វ័រនី បិទ២ដង សរុប ១១០ថ្ងៃ ញីវយ៉ក១ដង សរុប ៨៣ថ្ងៃ រដ្ឋមីឈីគែន ២០ថ្ងៃ។
– ប្រទេសវៀតណាម បិទ១ដងថ្នាក់ជាតិ សរុប ២១ថ្ងៃ និងតាមថ្នាក់ក្រុងនិង ខេត្តពី ៣៥ដល់៦០ថ្ងៃ។
– ប្រទេសអូស្រ្តាលី បិទតាមរដ្ឋ ដូចជា មេប៊ន បិទ២ដង សរុប ១១៦ថ្ងៃ។
ដូច្នេះបើប្រទេសកម្ពុជាយើងអាចធ្វើការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៅខេត្តកណ្តាល ត្រឹមរយ:ពេលតែ១៤ថ្ងៃហើយអាចទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ១៩បាននោះ គឺប្រាកដជាមហាសំណាងណាស់។
សូមបងប្អូនចូលរួមគោរពវិធានការរបស់រាជរដ្ឋាភិបាលដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សិលា