Breaking News ,អាជ្ញាធរខណ្ឌបឹងកេងកង សម្រេចបិទមូលដ្ឋានផ្សារអូឡាំពិក ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងបេងកង រាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖  ទាំងយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌបឹងកេងកង សម្រេចបិទមូលដ្ឋានផ្សារអូឡាំពិក ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងបេងកង រាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន។
រដ្ឋបាលខណ្ឌបឹងកេងកង បានចេញសេចក្តីជូនដំណឹង ស្តីពី ដំណើរការផ្អាកជាបណ្ដោះអាសន្ន មូលដ្ឋានផ្សារអូឡាំពិក ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌបឹងកេងកង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ពិសេសអាជីវករទាំងអស់ឱ្យបានជ្រាបថា៖ អាស្រ័យដោយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករ និងប្រជាពលរដ្ឋ បានឆ្លងវីរុសកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១” ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់ ។

ចំពោះមុខ រដ្ឋបាលខណ្ឌបឹងកេងកង, សូមផ្អាកដំណើរការ ជាបណ្តោះអាសន្ននូវមូលដ្ឋានផ្សារអូឡាំពិក សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជា ពលរដ្ឋដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់បងប្អូនអាជីករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារខាងលើ គិតចាប់ ពីថ្ងៃ០៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃ ទី១៤ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយ មានការសង្ស័យថាឆ្លងវីរុសកូវីដ-១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅបរិវេន សាល មហោស្របចេនឡា ព្រមទាំងអនុវត្តន៍វិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបាន ត្រឹមត្រូវបំផុត។

រដ្ឋបាលខណ្ឌបឹងកេងកងសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករទាំងអស់ ដែលកំពុង ប្រកបអាជីវកម្មក្នុងមូលដ្ឋានផ្សារអូឡាំពិក មានការយោគយល់ និងចូលរួមអនុវត្តន៍សេចក្តីជូនដំណឹងនេះឱ្យមាន ប្រសិទ្ធភាព៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print