ខេត្តមណ្ឌលគិរី៖ តាមរបាយការណ៍ដែលទទួលបានពីលោក ឌឹម នី អភិបាលស្រុកកោះញែក បានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមេសាឆ្នាំ២០២១ វេលាម៉ោង១៧និង១៥នាទី មានករណីខ្យល់កន្រ្តាក់លាយឡំជាមួយភ្លៀងបណ្តាលអោយបើងដំបូលស័ង្កសី និងក្បឿងផ្ទះចំនួន០៩ខ្នង និងដាច់ខ្សែភ្លើងចំនួនមួយប្រឡោះបង្គោល នៅឃុំស្រែសង្គម។
១ -ផ្ទះឈ្មោះ ចាន់សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ ស្ថិតនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ បើងដំបូលផ្ទះ ចំនួន០៥ល្វែងដែលមានទំហំ២៥ម៉×១២ម៉ ខូចស័ង្កសីចំនួន ៤០សន្លឹក។
២-ផ្ទះឈ្មោះ សុត យុទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ ប៉ើងក្បឿងអស់ ៥០សន្លឹកដែលមានទំហំផ្ទះ៧ម៉×៩ម៉។
៣-ផ្ទះឈ្មោះ ផឹក វ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ ប៉ើងក្បឿងអស់ ៥០សន្លឹកស្ថិតភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយស្រុកកោះញែកដែលមានទំហំផ្ទះ៧ម៉×៩ម៉។
៤-ផ្ទះឈ្មោះ ឈឹម រិទ្ធ ភេទប្រុស អាយុ៦១ឆ្នាំ ដែលមានទំហំផ្ទះ៩ម៉×១២ម៉ ប៉ើងស័ង្កសី។
៥-ផ្ទះឈ្មោះ ផល សុភេទ ប្រុសអាយុ ៣០ឆ្នាំដែលមានទំហំ ផ្ទះ៦ម៉×៧ម៉ ប៉ើងស័ង្កសី។ ៦-ផ្ទះឈ្មោះ ឃុនហេន ភេទប្រុស អាយុ៧២ឆ្នាំដែលមានទំហំ ផ្ទះទំហំ៦ម៉×៧ម៉ប៉ើងស័ង្កសី។
៧ ផ្ទះឈ្មោះ ចូញ វ៉ាន់ ភេទប្រុស អាយុ៤៧ឆ្នាំដែលមានទំហំផ្ទះ៦ម៉×៧ម៉ប៉ើងស័ង្កសី។
៨-ផ្ទះឈ្មោះ អុល សុភៀន ភេទប្រុស អាយុ៤១ដែលមានទំហំផ្ទះ៥ម៉×៦ម៉ប៉ើងស័ង្កសី។
៩ ផ្ទះឈ្មោះ រិន សាវន ភេទស្រី អាយុ៧០ឆ្នាំដែលមានទំហំផ្ទះ៤ម៉×៦ម៉ប៉ើងស័ង្កសី។ សមត្ថកិច្ច បានឲ្យដឹងថា ផ្ទះដែលប៉ើងដំបូលទាំងអស់គ្នានោះ ស្ថិតក្នុងឃុំស្រែសង្គម ស្រុកកោះញែក។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រៅពីការខូចខាត និងបើងដំបូលផ្ទះដោយគ្រោះធម្មជាតិគឺមិនបណ្តាអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕ ដោយ៖ សូរិយា