ព្រឹកនេះនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំគណៈកម្មការជាតិ ចុះត្រួតពិនិត្យជាក់ស្តែងកន្លែងស្តុកឈើ ក្រុមហ៊ុនយូនីគ្រីន និងក្រុមហ៊ុនម៉ាស្ទឺរខេសាន់

ចែករំលែក៖

ខេត្តមណ្ឌលគិរីៈនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បាននឹងកំពុងដឹកនាំអស់លោក ជាអនុប្រធាន សមាជិក នៃគណៈកម្មការជាតិ ចុះត្រួតពិនិត្យជាក់ស្តែងកន្លែងស្តុកឈើ ក្រុមហ៊ុនយូនីគ្រីន និងក្រុមហ៊ុនម៉ាស្ទឺរខេសាន់។

ការចុះដល់ទីតាំងនេះ នាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការជាតិ បានធ្វើការដឹកនាំដោះស្រាយរាល់សំណូមពររបស់ថ្នាក់ខេត្តដែលបានលើកឡើងក្នុងអង្គប្រជុំកាលពីម្សិលមិញដូចជា មានការលំបាកក្នុងការប្រមូលឈើដែលនៅរាយប៉ាយក្នុងព្រៃ ការទប់ស្កាត់ភ្លើងឆេះ និងការវាស់វែងជាដើម។

នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា យើងបានជំរុញឱ្យជំនាញបន្ថែមកម្លាំងខិតខំវាស់វែងឱ្យរួចរាល់ទីតាំង២ទៀត ហើយធ្វើការញែកឈើស្របច្បាប់ និងឈើល្មើសច្បាប់ឱ្យហើយទាំងអស់។ ទន្ទឹមនឹងនោះដែរ យើងនៅបញ្ជាផ្ទាល់ការប្រមូលឈើទាំងនេះ ដើម្ប៏ឱ្យរួចរាល់មុនថ្ងៃទី២០ ខែមីនា ខាងមុខ៕ ដោយ៖ សុខ ខេមរា

10376834_557172941126511_2999613756289483907_n

12804808_557172957793176_5909512962634872852_n

12802998_557172971126508_1052644889128154502_n

12321668_557172997793172_250259212510698243_n

...

12791112_557173017793170_4044691701571532397_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print