ចាប់សាច់មាន់​ខូចគុណភាពចំនួន៥០០គ.ក្រ ​ដែលឈ្មួញ​លួច​នាំចូល​ពី​ថៃយកទៅដុតកម្ទេចចោល

ចែករំលែក៖

ខេត្តបាត់ដំបង​៖ សាច់មាន់​ខូចគុណភាព​ចំនួន​៥០០​គីឡូ​​ក្រាម ដែល​ឈ្មួញ​លួច​នាំចូល​ពី​ទឹកដី​ថៃ​ចូលមក​ប្រទេស​កម្ពុជា​ខុខុសច្បាប់ត្រូវ​បាន​កម្លាំង​នគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់បាន​នៅ​រសៀលថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១  នៅចំណុច​ឃុំ​ជ្រោយ ស្តៅ ស្រុក​ថ្មគោល។ក្រោយបង្រ្កាបបានភ្លាមសរដ្ឋបាលខេត្តបាត់ដំបងបានបង្កើត​គណ​:​កម្ម​ការ​ចម្រុះ​សម្រេច​ដុត​បំផ្លាញចោល​នភកន្លែងកើតហេតុតែម្តង។​

​លោក​វរ​សេ នី​យ៍​ឯក យី យក់​សាន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ននៃស្នងការដ្ឋាននគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹងថា​ការចុះ​បង្ក្រាប​សាច់មាន់​ខូច​គុណ​ភាព​ចំនួន​៥០០​គីឡូក្រាម​នេះ ធ្វឡើងដោយអនុវត្តតាម​បទបញ្ជា​របស់​​​​​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​ដោយបាន​ការសម្រប​សម្រួល​​លើ​នីតិវិធី​ព​លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថាកម្លាំងនគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ចខេត្ត សហការ​​ជាមួយ​​សមត្ថកិច្ច​នគរ​បាល​ស្រុក​ថ្មគោល បានឃាត់​រថយន្ត​កាមរី​ពណ៌​ស​មួយគ្រឿង​ពាក់​ស្លាក​លេខ បាត់ដំបង 2A-1542 នៅ​ចំណុច​ឃុំ​ជ្រោយ ស្តៅ ស្រុក​ថ្មគោល​ បន្ទាប់ពីស្រាវជ្រាវដឹងថារថយន្តនេះផ្ទុកសាច់មាន់ខូចគុណភាពនាំចូលពីប្រទេសថៃ។
ខណ:កំពុង​ឃាត់​រថយន្ត​នេះ​ភ្លាម​អ្នកបើកបរ​បានគេច​ខ្លួន ចេញពី​ទីនោះ​បាត់ទៅ ហើយមកដល់ពេលនេះ​សមត្ថកិច្ច​កំពុង​ស្វែងរក​អត្តសញ្ញាណ​ម្ចាស់​ថយ​ន្ត និង​ប្រភព​នៃ​ការ​អនុ​ញ្ញាត​​​​ឱ្យ​មានការ​លួច​នាំចូល​សាច់មាន់​ខូច​គុណ​​ភាព​ទាំងនេះ ពី​ចំណុច​ព្រំដែន​ណណាមួយនោះ។
បន្ទាប់មកសមត្ថកិច្ចចម្រុះបានយកសាច់មាន់ខូចគុណភាពចំនួនកន្លះតោននេះទៅដុតកម្ទេចចោលនៅនឹងកន្លែងតែម្តង៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print