មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៤២ខ្នង និងសាលារៀនចំនួន២ខ្នង ស្ថិតនៅក្នុងសង្កាតទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នៅព្រឹកថ្ងៃទី២២  ខែមេសា ឆ្នាំ២០២១ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខល៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ របស់កងពល នាំយកអំណោយស័ង្កសី របស់លោក មេបញ្ជាការ កងទ័ពជើងគោក ចុះជួយរុះរើ និងជួសជុលជូនប្រជាពលរដ្ឋឡើងវិញ ដោយសហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាល អាជ្ញាធរមូលដ្ឋាន រួមគ្នាជួយប្រជាពលរដ្ឋមួយចំនួនទៀត ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណជូនចំពោះលោកមេបញ្ជាការកងទ័ពជើងគោក ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជួបការលំបាក និងអរគុណដល់មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ ដែលបានចាត់តាំងកម្លាំងអន្តរាគមន៍ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ក្នុងការត្រៀមលក្ខណៈជាមុនដើម្បីជួយប្រជាពលរដ្ឋជួបការលំបាកផ្សេងៗ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ក្រៅភារកិច្ចស្នូល និងប្រតិបត្តិការ បេសកកម្មទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ គឺបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងចម្រុះក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗបានទាន់ពេលវេលា៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print