ខេត្តរតនគិរី៖ រដ្ឋបាលស្រុកវើនសៃបាននាំយកអំណោយសង្គ្រោះបឋម ចែកជូនដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន ០៣គ្រួសារនៅភូមិបាដែងឃុំកោះប៉ង់ស្រុកវើនសៃខេត្តរតនគិរី។
ការនាំយកអំណោយទៅឧបត្ថមនោះរដ្ឋបាលស្រុកវើនសៃបាននាំយកទៅនាព្រឹកថ្ងៃទី ២២ខែមេសា ឆ្នាំ២០២១ក្នុងមួយគ្រួសារទទួលបានដូចជា អង្ករ២០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ២ដប ទឹកត្រី២ដប និងថវិកា១០ម៉ឺនរៀលផងដែរ។
លោក ហេង សាវឿន អភិបាលស្រុកវើនសៃ បានឱ្យដឹងថា នៅវេលាម៉ោង ៤.៤០ នាទីល្ងាច ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១នោះ មានករណីខ្យល់កន្ត្រាក់បណ្តាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ស្ថិតនៅក្នុងភូមិបាដែងឃុំកោះប៉ង់ស្រុកវើនសៃ ខេត្តរតនគិរី។
គ្រួរសារងគ្រោះ មានទី១.ឈ្មោះ ខឿង វ៉ាន់ របើកសង្ក័សីសំយ៉ាប ។
ទី២.ឈ្មោះ ប៉ុត ងើយ របើកសង្ក័សីដំបូលមួយចំហៀង។
ទី៣.ឈ្មោះ សន ម៉ាប់ របើកសង្ក័សីដំបូលសំយ៉ាបមួយចំហៀង។
ហេតុការណ៍ខាងលើនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួសប៉ះពាល់ដល់អាយុជីវិតនោះទេ ។
អភិបាលស្រុកក៏បានផ្តាំផ្ញើណែរនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបាតុភូតធម្មជាតិ ដូចជាខ្យល់កន្រ្ដាក់ជាដើម ដែលអាចកើតឡើងជាយថាហេតុនារដូវវស្សាខាងមុខនេះផងដែរ ៕