ខេត្តកំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក សាន់ យូ សមាជិកអចិន្ត្រៃយ៍សសយកខេត្ត, លោក ចេង ចាន់ដូណា ប្រធាន (សសយក) ស្រុកកំពង់លែង និងសមាជិកសមាជិកា (សសយក) ខេត្តនិងស្រុក តំណាងលោក ហេង ពិទូ ប្រធាន (សសយក) ខេត្តកំពង់ឆ្នាំង បាននាំយកនូវអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ០៤ គ្រួសារ ស្ថិតនៅភូមិសំរោងសែន និងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕ ដោយ៖ សុខ ខេមរា
...