អ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើក្រុមអ៊ិស្លាមបង្កើតរដ្ឋមាន អាវុធបរមាណូនៅក្នុងដៃនោះក្រុមនេះ អាចជ្រើសរើសរុស្ស៊ីសម្រាប់ការវាយ ប្រហារដោយសារតែរុស្ស៊ីជាអ្នកបំផ្លាញក្រុមនេះដោយផ្ទាល់។ នៅពេលដែល អាមេរិកនិងសម្ពន្ធមិត្ដវាយប្រហារនោះក្រុមអ៊ិចស្លាមបង្កើតរដ្ឋមិនមានការចុះ ខ្សោយតែបែរជាខ្លាំងក្លាជាងមុនហើយ ថែមទាំងរកប្រាក់ចំណូលបានច្រើនពីការលក់ប្រេងទៅឱ្យទួរគីទៀតផង។ បើគ្មាន ការលូកដៃពីរុស្ស៊ីទេនោះ ក្រុមIS រស់នៅ បានយ៉ាងស្រួល ។
អ្នកឯកទេស Joe Cirincione ប្រធាន មូលនិធិសន្ដិសុខពិភពលោក Phough- shares បញ្ជាក់ថា ក្រុមអ៊ិសស្លាមបង្កើត រដ្ឋ(IS) កំពុងធ្វើសកម្មភាពនៅអ៊ីរ៉ាក់ និងស៊ីរី អាចនឹងមានលទ្ធភាពគ្រប់គ្រង អាវុធសម្លាប់មនុស្សជាច្រើនក្នុងនោះមាន អាវុធគីមីសាស្ដ្រ និងអាវុធបរមាណូ ។
លោក Cirincione បញ្ជាក់ថា ការ ដែលក្រុមIS មានគ្រាប់បែកបរមាណូ និងគ្រាប់បែកគីមីសាស្ដ្រនឹងក្លាយជា ការពិតនៅពេលដែលក្រុមនេះរកប្រាក់ បានរាប់សិបពាន់លានដុល្លារពីបណ្ដា ធនាគារ និងអណ្ដូងប្រេងនៅក្នុងប្រទេស អ៊ីរ៉ាក់ និងស៊ីរី ។
ក្រុមIS មានភាពល្បីល្បាញពីសកម្ម ភាពសាហាវព្រៃផ្សៃ ហើយអាចនឹង សម្លាប់មនុស្សជាច្រើនក្នុងមួយរំពេច។ ប្រសិនបើក្រុមនេះមានអាវុធបរមាណូ ប្រាកដជាមិនរក្សាទុកឱ្យនៅស្ងៀមឡើយ ពួកគេនឹងធ្វើឱ្យពិភពលោកធ្លាក់ក្នុង សភាពចលាចល ។
លោក Cirincione បញ្ជាក់ទៀតថា មានហេតុផល៣ដែលក្រុមIS អាចផលិត បានគ្រាប់បែកបរមាណូគឺទី១-ក្រុមនេះ គ្រប់គ្រងបានផ្ទៃដីទ្រង់ទ្រាយធំ នៅស៊ីរី និងអ៊ីរ៉ាក់ ទី២-មានប្រព័ន្ធហិរញ្ញវត្ថុ សម្បូរបែប និងទី៣-មានអ្នកជំនាញៗ ជាច្រើនក្នុងការផលិតសព្វាវុធដោយក្នុងនោះមានទាំងពលរដ្ឋអឺរ៉ុបអាមេរិកដែលបានទៅចូលរួមជាមួយក្រុមអ៊ិស្លាមបង្កើត រដ្ឋ ។
តាមរបាយការណ៍ មានពលរដ្ឋអឺរ៉ុប និងអាមេរិករាប់ពាន់នាក់បានទៅចូលជា មួយក្រុមIS ហើយកន្លងមកថ្មីៗក៏មាន ព័ត៌មានថា មានក្រុមនីនចាជប៉ុន៩នាក់ ក៏បានចូលរួមជាមួយក្រុមIS ផងដែរ។ ជាមួយនឹងតំបន់គ្រប់គ្រងយ៉ាងធំទូលាយ និងកម្លាំងការពារយ៉ាងតឹងតែងក្រុមIS អាចសម្រេចគោលដៅផលិតអាវុធ សម្លាប់មនុស្សជាច្រើនក្នុងមួយប៉ប្រិច ភ្នែក ។
កន្លងមកថ្មីៗរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អង់គ្លេស លោក Theresa May ក៏បាន ព្រមានផងដែរថា ប្រសិនបើក្រុមIS អាចរក្សាការគ្រប់គ្រងទឹកដីដែលខ្លួន ដណ្ដើមបាននោះ ពិភពលោកប្រាកដជា ប្រឈមនឹងប្រទេសភេរវកម្មមួយដ៏ពិត ប្រាកដដែលមានសមត្ថភាពផលិត សព្វាវុធសម្រាប់វាយប្រហារទៅលើ ទីតាំងសំខាន់ៗនៅលោកខាងលិច ។
ក្រោយពេលដែលក្រុមនេះដណ្ដើម ការគ្រប់គ្រងអណ្ដូងប្រេងជាច្រើននៅ អ៊ីរ៉ាក់ និងស៊ីរីបានធ្វើឱ្យក្រុមនេះរកប្រាក់ បានរហូតដល់ជាង២ពាន់លានដុល្លារ។ ក្រុមនេះអាចនឹងចរចាទិញសម្ភារសព្វា វុធសារធាតុផលិតគ្រាប់បែកបរមាណូ ពីប្រទេសដែលជាសម្ពន្ធមិត្ដ និងជា សត្រូវរបស់អាមេរិក ។ ប្រភពព័ត៌មាន បានឱ្យដឹងថា ពេលនេះក្រុមIS ទិញបាន សារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច ២៣គីឡូក្រាមគឺគ្រប់គ្រាន់សម្រាប់ផលិត គ្រាប់បែកបរមាណូធុនតូច ។
ជាមួយក្រុមឧទ្ទាមមកពីបរទេស ពិសេសមកពីអាមេរិក និងអឺរ៉ុប ដូច្នេះ ក្រុមIS អាចប្រើប្រាស់អ្នកទាំងនោះប្លន់ ដណ្ដើមគ្រប់គ្រងសព្វាវុធនៅក្នុងប្រទេស របស់ខ្លួនដើម្បីបំពេញសកម្មភាពវាយ ប្រហារ ។
ក្រុមIS អាចបង្កើតគ្រាប់បែកធម្មតា ដែលបង្កប់ដោយសារធាតុគីមី ឬសារ ធាតុវិទ្យុសកម្មដើម្បីវាយប្រហារទៅលើ គោលដៅនានានៅអាមេរិក អឺរ៉ុប។ លើសពីនេះទៅទៀត ក្រុមIS កំពុងគ្រប់ គ្រងអាវុធគីមីសាស្ដ្រ ក្នុងនោះមានជាតិ ពុលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ឬធ្វើឱ្យខ្វាក់ភ្នែក។ ជាភ័ព្វសំណាងឃ្លាំង អាវុធគីមីសាស្ដ្ររបស់ស៊ីរីដែលមាន ជាតិគីមីដល់ទៅ១.៣ពាន់តោនត្រូវនាំ ចេញទៅបំផ្លាញចោលតាមកិច្ចព្រម ព្រៀងរវាងអាមេរិកនឹងរុស្ស៊ី។ បើឃ្លាំង អាវុធគីមីទាំងនោះមិនទាន់យកចេញទេ ពិភពលោកនឹងមានរឿងអ្វីកើតឡើង ?
ការចរចានាំអាវុធគីមីសាស្ដ្រចេញ ពីប្រទេសស៊ីរី ហាក់បីដូចជាដឹងមុនថា ក្រុមភេរវកម្មIS នឹងកើតឡើងនៅក្នុង ប្រទេសនេះ។ ក្រោយការនាំអាវុធគីមី សាស្ដ្រចេញពីប្រទេសស៊ីរីអស់ហើយ នោះ ក្រុមISក៏បានកើតឡើងតែម្ដង។ សកម្មភាពទាំងនោះត្រូវបានក្រុមអ្នក មានទស្សនៈផ្ទុយអាមេរិកចាត់ទុកថា សកម្មភាពបង្កើតក្រុមIS នៅមានអាថ៌ កំបាំងពីក្រោយជាច្រើន។ ទឹកដីអ៊ីរ៉ាក់ និងស៊ីរីដែលក្រុមIS គ្រប់គ្រងគឺលោក ខាងលិចបានបោសសម្អាតរួចរាល់ ហើយ ពោលគឺអាវុធដែលអាចសម្លាប់មនុស្សជាច្រើនមានអាវុធជីវសាស្ដ្រគីមីសាស្ដ្រ ក៏ត្រូវបានដកចេញពីនោះ ។
តាមលោក Cirincione បន្ដបញ្ជាក់ ទៀតថា ដើម្បីទប់ស្កាត់ការផលិតគ្រាប់ បែកជីវសាស្ដ្រ និងបរមាណូ អាមេរិក និងសម្ពន្ធមិត្ដចាំបាច់ត្រូវតែអនុវត្ដ កាតព្វកិច្ចចំនួន២ គឺទី១-ការពារសុវត្ថិ ភាព និងទប់ស្កាត់ការហូរចូលសារធាតុ ដែលក្រុមIS ប្រើប្រាស់សម្រាប់ផលិត គ្រាប់បែកបរមាណូ ឬអាវុធជីវសាស្ដ្រ។ ទី២-ធ្វើយ៉ាងណាដើម្បីឱ្យក្រុមISដឹងថា ប្រសិនបើក្រុមនេះវាយប្រហារដោយ គ្រាប់បែកបរមាណូនោះ គឺភាពស្ថិត ស្ថេររបស់ពួកគេមិនមាននៅលើផែនដី នោះឡើយ គឺប្រាកដជាត្រូវបោសសម្អាត ដោយកម្លាំងទាហានអាមេរិក និងសម្ពន្ធ មិត្ដ។ ដូច្នេះប្រសិនបើក្រុមIS ចង់ឈរ ជើងបានយូរមិនត្រូវគិតគូរដល់ការផលិត និងប្រើប្រាស់អាវុធបរមាណូ ឬអាវុធ ជីវសាស្ដ្រ គីមីសាស្ដ្រឡើយ ។
នៅពេលនេះក្រុមIS កំពុងតែរងការ វាយប្រហារពីអាមេរិក និងសម្ពន្ធមិត្ដ។ កាលពីថ្ងៃទី១ ខែតុលា យន្ដហោះចម្បាំង របស់អង់គ្លេស ក៏បានបើកការវាយ ប្រហារទៅលើទីតាំងនានារបស់ក្រុមIS។ ការវាយប្រហាររបស់អាមេរិក និង សម្ពន្ធមិត្ដមានកំណត់ដោយសារតែ ក្រុមIS បន្លំខ្លួនជាមួយប្រជាពលរដ្ឋស្លូត ត្រង់ ពិបាកក្នុងការប៉ាន់ស្មានវាយប្រហារ ឱ្យចំគោលដៅបញ្ចៀសពលរដ្ឋស្លូតត្រង់ ដោយសកម្មភាពរបស់អាមេរិក ។
តាមអ្នកឯកទេសសង្គ្រាមវាយប្រហារ ក្រុមIS នៅស៊ីរី និងអ៊ីរ៉ាក់ត្រូវធ្វើឡើង ក្នុងរយៈពេលយូរយ៉ាងតិច៣ឆ្នាំផងដែរ។ អាមេរិកមានគម្រោងបំពាក់សព្វាវុធ និងហ្វឹកហ្វឺនដល់ខ្មាន់កាំភ្លើងប្រឆាំងរដ្ឋាភិបាលស៊ីរីជាង៥ពាន់នាក់នៅក្នុងទឹកដីស៊ីរីតែម្ដងសម្រាប់ទប់ទល់នឹងក្រុមIS ប៉ុន្ដែរដ្ឋាភិបាលស៊ីរីព្រួយបារម្ភថា ការ ហ្វឹកហ្វឺនបំពាក់សព្វាវុធដល់ក្រុមប្រឆាំង ទាំងនោះគឺអាចជួយឱ្យក្រុមនេះវាយ ប្រហារដណ្ដើមគ្រប់គ្រង ប្រទេសស៊ីរី វិញ។ ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក ក៏បានប្រកាសថា លោក អាល់អាសាដ ចាំបាច់ត្រូវតែលាលែងចេញពីតំណែង ផ្ដល់សិទ្ធិគ្រប់គ្រងទៅឱ្យក្រុមប្រឆាំងវិញ ដោយសារតែលោកអសមត្ថភាពក្នុងការ ដឹកនាំប្រទេសដែលធ្វើឱ្យក្រុមIS បង្ហាញ ខ្លួននៅក្នុងប្រទេសរបស់លោក ៕
ប្រែសម្រួល៖ ម៉ែវ សាធី