នាយឧត្តមសេនីយ៍ឥតសារ៉ាត់ចុះពិនិត្យការចាក់វ៉ាក់សាំងការពារវីរុសកូវីដ- ដូសទី២ ជូនយោធិននិងគ្រួសារនៅបុរីហ្គ្រេនភ្នំពេញនិងសាលាបឋមសិក្សាសិរីមង្គលគៀនឃ្លាំង

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួត ពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនដល់យោធិន និងគ្រួសារយោធិន នៅបុរី Grand Phnom Penh និងសាលាបឋមសិក្សាសិរីមង្គលគៀនឃ្លាំង។

សូមជម្រាបថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានប្រកាសពីទីតាំងសម្រាប់ចាក់ សាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) លើកទី២ ជូនយោធិន និងគ្រួសារ នៅតាមបណ្តាខណ្ឌទាំង១៤ ជុំវិញរាជធានីភ្នំពេញ ក្នុងដំណាក់ការអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមគោការណ៍របស់រាជរដ្ឋាភិបាល ។

បន្ថែមពីនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានអំពាវនាវដល់មេបញ្ជាការបណ្ដាប្រភេទទ័ព ទ័ពជំនាញ បណ្ដាស្ថាប័នកងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងយោធិន និងគ្រួសារយោធិនទាំងអស់ ដែលត្រូវចាក់វ៉ាក់សាំងលើកទី២ និងជុំវិញភូមិសាស្ត្ររាធានីភ្នំពេញដោយអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានរៀបចំទីតាំង និងក្រុមពេទ្យដើម្បីដំណើរចាក់វ៉ាក់សាំង លើកទី២ ជូនយោធិន និងគ្រួសារយោធិន នៅតាមបណ្តាទីតាំងក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ និងបណ្តាទីតាំងជុំវិញរាជធានីភ្នំពេញ តាមកម្មវិធីជាក់ស្តែង។

គិតមកដល់ថ្ងៃទី២២ ខែមេសាឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកទី១ជូនកងកម្លាំង បានចំនួនសរុប ២៩៤,៥៤៣ នាក់ ខណៈចាក់លើកទី២ បានចំនួន ១៧៦,៦៦៣នាក់៕

            

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print