ជប៉ុននឹងធ្វើសមយុទ្ធរួមជាមួយអាមេរិក បារាំង ដើម្បីទប់ទល់ជាមួយចិន

ចែករំលែក៖

ជប៉ុននឹងធ្វើសមយុទ្ធរួមជាមួយអាមេរិក បារាំង នៅតំបន់និរតីនៃប្រទេសជប៉ុននៅខែក្រោយនេះ ក្នុងពេលដែលចិនមានសកម្មភាពគួរឲ្យបារម្ភនៅដែនសមុទ្រក្នុងតំបន់នោះ។
តាមគម្រោងការធ្វើសមយុទ្ធកើតឡើងនៅថ្ងៃទី១១ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ ដែលជាការធ្វើសមយុទ្ធ ទ្រង់ទ្រាយធំបំផុត ដំបូងគេបង្អស់នៅក្នុងប្រទេសជប៉ុន ដោយមានការចូលរួមពីកម្លាំងទាហានប្រទេសទាំងបី ។
ការប្រកាសពីគម្រោងធ្វើសមយុទ្ធកើតឡើងក្រោយពេលទីក្រុងតូក្យូ កំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិមិនត្រឹមតែជាមួយអាមេរិកប៉ុណ្ណោះទេ គឺជាមួយសម្ពន្ធមិត្តផ្សេងទៀតជាច្រើន ក្នុងនោះមានបារាំងជាដើម ដើម្បីទប់ស្កាត់ការពង្រីកសកម្មភាពរបស់ចិននៅសមុទ្រចិនខាងកើត ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានលើកឡើងថា « បារាំងបានចែករំលែកនូវចក្ខុវិស័យស្តីអំពីតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក និងសេរីភាពចរាចរណ៍ដែនសមុទ្រ»។ រដ្ឋមន្ត្រីការពារជាតិជប៉ុន បានលើកឡើងទៀតថា ការបង្កើនកិច្ចសហប្របត្តិការការពាររួម ជាមួយអាមេរិក និងបារាំង គឺដើម្បីបង្កើនសមត្ថភាពនិងយុទ្ធសាស្ត្រការពារនៅតំបន់សមុទ្រនិងបណ្តាកោះនៅដាច់ស្រយាល។
ទីក្រុងប៉ារីស មានផលប្រយោជន៍យុទ្ធសាស្ត្រជាច្រើននៅក្នុងតំបន់ឥណ្ឌា ប៉ាស៊ីហ្វិក ជាតំបន់ដែនកោះ របស់បារាំង ដូចជា កោះ Reunion នៅមហាសមុទ្រឥណ្ឌា និងកោះ Polynesia នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។
កាលពីសប្តាហ៍កន្លងមក នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga និងប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថា នឹងកៀកស្មាគ្នាទប់ទល់ជាមួយចិន ក៏ដូចជាបង្កើនទំនាក់ទំនងក្នុងវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ៕ដោយ សាធី

...

រូបភាព៖ CNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print