កងរាជអាវុធហត្ថក្រុងតាខ្មៅឃាត់ខ្លួនក្រុមបំពានវិធានការរដ្ឋបាល ប្រមូលផ្តុំគ្នាដាក់ឆត្រផឹកស៊ីកណ្តាលភ្លៀង

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ដឹកនាំដោយលោក ទូច អុីណាន មេបញ្ជាការរង ក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះធ្វើការឃាត់ខ្លួនក្រុមជនមិនអនុវត្តតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ដែលប្រមូលផ្តុំគ្នាផឹកស៊ីទាំងកណ្តាលភ្លៀងបានចំនួន៦នាក់ ។
ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនមិនអនុវត្តតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ មានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ សារី ឆេង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី២-ឈ្មោះ ឃុត ចន្ធូ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៣-ឈ្មោះ រុណ ស្រីញឹប ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៤-ឈ្មោះ ហុង ស្រីណុច ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៥-ឈ្មោះ កៃ ហួត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៦-ឈ្មោះ អ៊ុង វ៉ែននី ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងចាប់យកមានស្រាបៀរ Cambodia ចំនួន១២កំប៉ុង, តុជ័រ១, កែវចំនួន២, ឆត្រចំនួន១, សំបកកំប៉ុងផឹករួចចំនួន២៤សំបក ។
កងរាជអាវុធហត្ថក្រុងតាខ្មៅបានឱ្យដឹងថា មុនពេលឃាត់ខ្លួនមានប្រជាពលរដ្ឋនៅក្បែរនោះបានរាយការណ៍មកសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងតាខ្មៅថា  មានអ្នកជួលផ្ទះនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅបាននាំគ្នាផឹកស៊ីនៅខាងមុខផ្ទះជួលរបស់ឈ្មោះ ម៉ៅ ដោយពេលនោះ មេឃកំពុងភ្លៀងខ្លាំងបានដាក់ឆត្រផឹកស៊ី។ ដោយទទួលបានពត៌មានភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុងតាខ្មៅ បានចុះឃាត់ខ្លួនដើម្បីកសាងតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នជនទាំង០៦នាក់ និងវត្ថុតាង បានឃាត់ខ្លួននៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ដើម្បីនីតិវិធីច្បាប់ និងបញ្ជូនទៅតុលាការនៅរសៀលនេះ ៕

...

ដោយ៖  ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print