ទីតាំងពីរកន្លែងសម្រាប់សាងសង់កន្លែងបូជាសព និងកន្លែងបញ្ចុះសព សម្រាប់អ្នកដែលស្លាប់ ដោយសារជំងឺកូវីដ-១៩អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលនិងរៀបចំ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក បានអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់កន្លែងបូជាសព ឬឈាបនដ្ឋាន កន្លែងបញ្ចុះសព សម្រាប់អ្នកដែលបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នៅពីរទីតាំងផ្សេងគ្នា។

ថ្នាក់ដឹកនាំខេត្តបានចុះទៅពិនិត្យទីតាំងនៅ
ថ្ងៃទី២៣ខែមេសាឆ្នាំ២០២១ដែលមានទីតាំងទី១ មានទំហំផ្ទៃដីជិត១០ហិកតា ស្ថិតនៅភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ និងទី២ មានទំហំផ្ទៃដីចាប់ពី៣-៥ហិកតា ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បងបអូនប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៣ការពារ ៣កុំដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ផងដែរ៕

...


ដោយ ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print