ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន យុវជនម្នាក់ក្នុងសភាពស្រវឹងជោកជាំ រកវ៉ៃមេភូមិ និងប្រជាការពារនៅតំបន់បឹទខ្ទប់ក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “រារាំងដល់ការអនុវត្តវិធានការ និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ” តាមបញ្ញាត្តិមាត្រា៤ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរដ៌ទៃទៀត និងមាត្រា៦៣នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ដែលប្រព្រឹត្តនៅភូមិក្រពេីហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមេសាឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី ។
ជនត្រូវចោទមានឈ្មោះស៊ូ ម៉េងសែ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រពេីហារសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:បុគ្គលិកក្រុមហ៊ុនVVH ។
មានកំរិតជាតិអាកុល 1.802មីលីត្រខ្យល់ និងមានសារធាតុញៀនក្នុងទឹកនោម។
លោកវរសេនីយ៌ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា ៖ នៅវេលាកើតហេតុខាងលើ ពេលដែលលោកមេភូមិក្រពេីហារ និងប្រជាការពារកំពុងតែអង្គុយយាមនៅផ្លូវចេញចូលភូមិដោយចងខ្សែហាមមិនអោយប្រជាពលរដ្ឋចេញចូល។ បេីគ្មានការចាំបាច់ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីត១៩។ ពេលនោះស្រាប់តែឃេីញជនសង្ស័យខាងលេីក្នុងស្ថានភាពស្រវឹងជិះម៉ូតូមកដល់ ។ ហេីយលោកមេភូមិបានសួរនិងធ្វេីការណែនាំតែជនសង្ស័យមិនព្រមស្តាប់ព្រមទាំងប្រេីពាក្យសំដីមិនសមរម្យជាច្រេីនថែមទាំងនិយាយទៀតថានៅតាខ្មៅនេះគ្មានប៉ូលីសណាធ្វេីអីគាត់ទេ ពីព្រោះគាត់គ្មានកំហុសអីទេ ថែមទាំងប្រមាថរកវាយមេភូមិទៀតផង។ ទេីបមេភូមិរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ ឆ ដា