ភ្នំពេញ៖ ក្រុមគ្រូពេទ្យជំនាញបានចុះយកសំណាកបងប្អូនអាជីវករផ្សារជម្ពូវ័ន ចំនួន៤១១នាក់ ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ។
លោកសុទ្ធ សុជាតិចៅសង្កាត់រងចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថាក្រោយពីយកសំណាករួចជាលទ្ធផលរកឃេីញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន១៣នាក់ ស្រី៩នាក់ ប្រុស៤នាក់ ដែលជាអាជីវកផ្សារជម្ពូវ័នតែម្តង។
លោក បានបន្តថា ដោយសារតែមានអ្នកវិជ្ជមានម្នាក់បានចេញចូលក្នុងផ្សារជម្ពូវ័នទេីបនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ក្នុងគ្រូពេទ្យជំនាញក៏បានចុះមកយកសំណាកបងប្អូនអាជីវករផ្សារតែម្តង។
ក្រោយពីបញ្ចប់ការធ្វេីសំណាកជាលទ្ធផល រកឃេីញអ្នកវិជ្ជមាន១៣នាក់ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត៕
...
ដោយ ៖ សុខាសែនជ័យ