រដ្ឋបាលខេត្តស្វាយរៀងផាកពិន័យទឹកប្រាក់២លានរៀលលើបុរសម្នាក់ ដោយល្មើសនឹងច្បាប់ និងវិធានការរដ្ឋបាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាត់វិធានការក្តៅល្មើសនឹងច្បាប់ និងវិធានការរដ្ឋបាលចាប់ផាកពិន័យដោយមិនអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការហាមឃាត់ការធ្វើដំណើររវាងខេត្ត និង ខេត្តនៅគោលដៅប្រចាំការស្ថិតផ្លូវជាតិលេខ០១ ឃុំក្រោលគោ ស្រុកស្វាយជ្រំ  តាមមាត្រា១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ការផាកពិន័យនេះនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១   បន្ទាប់ពីលោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចរាជរដ្ឋាភិបាលស្ដីពីការហាមឃាត់ការធ្វើដំណើររវាងខេត្ត និងខេត្ត តំណាងលោកអភិបាលខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកស្វាយជ្រំ សហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ ចុះអនុវត្តករណីផាកពិន័យអន្តការណ៍ចំពោះបុគ្គលមិនអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការហាមឃាត់ការធ្វើដំណើររវាងខេត្ត និង ខេត្តនៅគោលដៅប្រចាំការផ្លូវជាតិលេខ០១ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។

ក្រោយមកក៏បានឃាត់បុរសម្នាក់មានឈ្មោះ គង់ ឡុង ដែលបានធ្វើដំណើររវាងខេត្ត និង ខេត្តដោយអនុវត្តល្មើសមាត្រា១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងបានពិន័យទឹកប្រាក់ចំនួន២.០០០.០០០រៀល (ពីរលានរៀល)ផងដែរ៕

   

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print