កម្មករម្នាក់ត្រូវម្ចាស់ចម្ការជាខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់អត់ដឹងពីមូលហេតុ

ចែករំលែក៖

ខេត្តរតនគិរី៖ កម្មករម្នាក់ត្រូវបានម្ចាស់ចម្ការជាខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាមដោយមិនដឹងអំពីមូលហេតុអ្វីឡើយ ដែលពេលនេះសមត្ថកិច្ចកំពុងឃាត់ខ្លួនឃាតកយកមកសួរនាំ ប៉ុន្តែហាក់ដូចជាស្ថិតក្នុងការលាក់លៀមនៅឡើយ។

   ហេតុការណ៍ម្ចាស់ចម្ការជាខ្មាន់កាំភ្លើងបាញ់ប្រហារលើកម្មករនោះបានកើតឡើងនៅវេលា១៤៖៣០នាទីថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១ នៅចំណុចផ្ទះចម្ការស្ថិតក្នុងភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវខេត្តរតនគិរី។

  តាមប្រភពព័ត៌មានជាបឋមថា ជនដៃដល់ជាខ្មាន់កាំភ្លើងដែលបាញ់ប្រហារជនរងគ្រោះនោះឈ្មោះលី ថេជាង ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយមានតួនាទីជាមន្ត្រីយោធាមានមុខងារទីចាត់ការកលិយុគអគ្គបញ្ជាការកងទ័ពនិងមានទីលំនៅបច្ចុប្បន្នភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ចំណែកជនរងគ្រោះមិនទាន់បានស្គាល់ឈ្មោះនៅឡើយ ភេទប្រុស បានស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនមកមណ្ឌលសុខភាពស្រុកបរកែវ។

  ក្រោយកើតហេតុកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការឃាត់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងនោះមកឃុំខ្លួនបណ្តោះអាសន្នដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

...

    ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print