ក្លិបបាល់ទាត់ Barcelonaរបស់ប្រទេសអេស្ប៉ាញបានបង្ហាញនូវរូបភាពនៃគំរោងសាងសង់កីឡាដ្ឋានថ្មីរបស់ខ្លួនដែលអាចផ្ទុកអ្នកគាំទ្ររហូតដល់ទៅ១០ម៉ឺន៥ពាន់នាក់។
នេះគឺជាគំរោងកែលំអនិងពង្រីកកីឡាដ្ឋាន Nou Camp របស់ក្លិបBarcelonaដែលរំពឹងថានឹងអស់ទឹកប្រាក់ចំនួនប្រមាណ៤៦៥លានផោនស្មើនឹងប្រមាណ៦៥៩ដុល្លារអាមេរិក ហើយគំរោងនេះនឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២១។
កីឡាដ្ឋានដែលត្រូវកែរលំអរថ្មីនេះនឹងត្រូវប្តូរឈ្នោះទៅតាម អ្នកឧបត្ថមលុយដូចជាក្រុមកាំភ្លើងធំដែលដាក់ឈ្នោះកីឡាដ្ឋាន Emirates Stadiumអញ្ចឹង។
បច្ចុប្បន្នកីឡាដ្ឋាន Nou Camp អាចផ្ទុកអ្នកទស្សនាបាន៩ម៉ឺន៥ពាន់នាក់ទៅហើយ ធំជាងកីឡាដ្ឋានជាតិអង់គ្លេស Wembley ទៅទៀតដែលដាក់បានតែ៩ម៉ឺននាក់ប៉ុណ្ណោះ។
នៅពេលជាមួយគ្នានេះក្រុម Barcelonaក៏កំពុងតែស្វែងរកអ្នកឧបត្ថមលើអាវថ្មីដែរ ដើម្បីបង្កើនចំណូលផ្នែកផ្សាយពាណិជ្ជកម្ម។
...