ដឹងការណ៍ពិតហើយស្លុតចិត្ត! ស៊ិន ឧត្តមផល្លា មានជំងឺមហារីកដំណាក់កាលចុងក្រោយ

ចែករំលែក៖

ភ្នំពេញ៖ នៅពីក្រោយមូលហេតុដែលធ្វើឲ្យអ្នកនាងសុិន ឧត្តមផល្លាបាត់មុខពីសិល្បៈ និងមានរួបរាងកាយប្រែប្រួលខ្លាំងនោះគឺក្រោយពីនាងមានជំងឺមហារីកដំណាក់កាលចុងក្រោយ។ ដំណឹងដ៏សោកសៅ និងគួរឱ្យស្លុតចិត្តនេះ គឺស្របពេលដែលសាមីខ្លួនពោលថា នាងមិនដឹងថាជីវិតរបស់នាងគង់វង្សបានយូរប៉ុនណានោះទេ។

កន្លងមកអ្នកនាងស៊ិន ឧត្តមផល្លាធ្លាប់បើកដំណើរការហាងលក់គ្រឿងចីវរ និងឧបករណ៍ក្នុងពិធីបុណ្យនានានៅតំបន់វត្តព្រះពុទ្ធ ហើយនាងក៏ឆ្លៀតពេលច្រៀងក្នុងក្រុមលោកយ៉ែម សំអូនផងដែរ រួមទាំងការជួយជ្រោមជ្រែងគាស់កកាយពីសិល្បករជើងចាស់មួយចំនួនដើម្បីទទួលបានការផ្តល់អំណោយពីសប្បុរសជនផងដែរ ។ ពាក្យប៉ុន្មានម៉ាត់ថ្មីៗនេះបានធ្វើឲ្យអ្នកសិល្បៈ និងអ្នកដែលធ្លាប់បានស្គាល់នាងខ្លោចចិត្តអាណិតតារាចម្រៀងរូបនេះជាពន់ពេក។ ការទម្លាយអំពីរឿងដ៏គួរឱ្យតក់ស្លុតនេះទើបនឹងត្រូវបានធ្វើឡើងក្រោយពីគេខកខានឃើញវត្តមាននាងជាច្រើនខែកន្លងមក ហើយបែរជាលេចចេញនូវរូបថតគេងនៅលើគ្រែពេទ្យ ពិសេសរូបរាងរបស់នាងចុះខ្សោយ សក់ត្រូវជ្រុះអស់ពីក្បាលនោះ។ ស៊ិន ឧត្តមផល្លា ទើបនឹងបើកទម្លាយពីស្ថានភាពសុខភាពរបស់នាងនាប៉ុន្មានថ្ងៃមុននេះ ប៉ុណ្ណោះ ក្រោយពីនាងបានព្យាយាមលាក់បាំងអស់រយៈពេលយ៉ាងយូរមក។ ដើមឡើយ តារាចម្រៀងរូបនេះបានបាត់មុខពីសិល្បៈចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២០ ដោយមិនមានមូលហេតុច្បាស់លាស់ ប៉ុន្តែក្រោយមក នាងបានចេញមុខម្ដងតាមរយៈសន្លឹករូបភាពដែលបង្ហាញថា នាងកោរសក់បួសសងគុណម្ដាយ ដែលតាមការណ៍ពិតនាងត្រូវបានគេទម្លាយថាមានជំងឺប្រចាំកាយធ្ងន់ធ្ងរមុខមាត់របស់ ផល្លា មានសភាពខ្មៅខុសពីធម្មតា  ដែលនៅពីក្រោយការចុះថមថយរូបសម្រស់យ៉ាងលឿនមិនគួរឲ្យជឿនេះគឺមកពីនាងមានជំងឺមហារីកដំណាក់កាលចុងក្រោយទៅហើយ។ ជុំវិញស្ថានភាពសុខភាពរបស់នាងៗផល្លា បានប្រាប់ថា ដើមឡើយនាងមានជំងឺមហារីកកូនកណ្ដុរនៅម្ដុំគល់ក ហើយនាងបានស្វែងរកការព្យាបានទៅតាមការណែនាំរបស់ក្រុមវេជ្ជបណ្ឌិត និងបានធូរស្រាលមួយរយៈ ហើយសង្ឃឹមថានឹងអាចធូរស្បើយវិញបានដូចដើម ប៉ុន្តែពិតជាមិននឹកស្មានដល់ព្រោះមេរោគដ៏សាហាវនេះ បានរត់ទៅកន្លែងផ្សេងទៀតនៃរាងកាយទៅវិញ ហើយវាបានធ្វើឲ្យនាងឈឺចាប់ពើតក្បាលកាន់តែខ្លាំងឡើង ។ នាងនិយាយយ៉ាងកម្សត់ថាមិនដឹងជានៅរស់បានប៉ុន្មានថ្ងៃទៀតទេ ហើយក្តីបំណងធំរបស់នាងគឺចង់ឃើញកូនៗទាំង៣របស់នាងក្នុងបន្ទុកមានប្ដីមានប្រពន្ធនោះ គឺនាងបិទភ្នែកជិតហើយ៕

        

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print