ប្រជាពលរដ្ឋចំនួន២០០គ្រួសាររស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវបានទទួលអំណោយគ្រឿងឧបភោគបរិភោគពី លោក ស សុខា និងលោកស្រី កែ សួនសុភី អង្គការOne2One និងសប្បុរសជនរស់នៅប្រទេសសឹង្ហបុរី

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន តំណាង លោក ស សុខា និងលោកស្រី កែ សួនសុភី មានអង្គការOne2One និងសប្បុរសជនរស់នៅប្រទេសសឹង្ហបុរី បាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ មកចែកជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន  រាជធានីភ្នំពេញ។

លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន តែងតែយកចិត្តទុកដាក់ផ្តល់ ស្បៀងអាហារ និងគ្រឿង ឧបភោគបរិភោគ ដល់កងកំលាំងសមត្ថកិច្ចខណ្ឌ ក៏ដូចជាកំលាំងកងរាជអាវុធហត្ថខណ្ឌ និងប្រជាពលរដ្ឋ ដោយមើលឃើញអំពីការនឿយហត់របស់ពួកគាត់ផងដែរ។

លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន សំណូមពរឲ្យប្រជាពលរដ្ឋកុំចាកចេញពីផ្ទះ និងឲ្យបងប្អូនប្រជាពលរដ្ឋយើងសហការចូលរួមជាមួយរាជរដ្ឋាភិបាល ស៊ូទ្រាំរយៈពេលខ្លី យើងនឹងបានប្រកបការងារដូចដើម តែបើសិនជាយើងបន្តចាកចេញពីផ្ទះដដែលមិនដឹងថាជាពេលណាទេយើងនឹងបានរួចផុតពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាលនោះទេ។ ជាមួយគ្នានេះដែរលោកបានថ្លែងសរសេីរដល់អាជ្ញាធរសង្កាត់ កងកម្លាំង ប្រជាការពារដែលបាលលះបង់កម្លាំងកាយចិត្តអនុវត្តនូវសេចក្តីសម្រេចលេខ៥០, ៥១, ៥២, ៥៣, និង៥៤ និងសារទរផងដែរដែលប្រជាពលរដ្ឋបានសន្យាចំពោះរូបលោកថានិងមិនចេញក្រៅផ្ទះឡេីយ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ១ សង្កាត់ផ្សារដើមថ្កូវ ចំនួន២០០គ្រួសារដែលបានទទួលអំណោយនេះគឺពួកគាត់បានចូលរួមជាមួយរាជរដ្ឋាភិបាល ដោយពួកគាត់នៅតែក្នុងផ្ទះ ទើបអាជ្ញាធរមូលដ្ឋានមើលឃើញអំពីការខ្វះខាតរបស់ពួកគាត់ ក៏បាននាំយកស្បៀងអាហារមួយចំនួនផ្តល់ជូនដល់ពួកគាត់។

នាឱកាសនោះដែរ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត អាចទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋានសង្កាត់ ឬក៏ទាក់ទងទៅរដ្ឋបាលខណ្ឌចំការមន ឬក៏អាចទំនាក់ទំនងមកលោកផ្ទាល់ក៏បាន ដោយសារតែមានសប្បុរសជននានាបានផ្តល់ជំនួយតាមរយៈលោក ជាពិសេស គឺលោកស្រី កែ សួនសុភី ស សុខា ។

អំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារស្នាក់នៅបន្ទប់ជួលចំនួន ៤ទីតាំង ក្នុងភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរួមមាន៖

-ទីតាំងទី១ ផ្លូវ១៣៥ ភូមិ១ ចំនួន ៣៦បន្ទប់

-ទីតាំងទី២ ផ្លូវ១០៥ ភូមិ១ ចំនួន ៤៤បន្ទប់

-ទីតាំងទី៣ ផ្លូវ១០៥ ភូមិ១ ចំនួន៤៩បន្ទប់

-ទីតាំងទី៤ ផ្លូវ៥១០ ភូមិ១ ចំនួន៥១បន្ទប់

-ប្រជាពលរដ្ឋរស់នៅមាត់ប្រឡាយ ២០គ្រួសារ

សរុបចំនួន ២០០គ្រួសារឬបន្ទប់ដោយក្នុង ០១គ្រួសារឬបន្ទប់ ទទួលបានអង្ករចំនួន ២០គីឡូក្រាម ពងមាន់ចំនួន ១៥គ្រាប់ ត្រីខចំនួន ១យួរ៕

     

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print