ទាញកាំបិតផ្គាក់កាប់ព្រះចៅអធិការវត្តដេ៦០ថ្នេរ សង្ស័យដោះស្រាយគំនុំចាស់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក អធិការរងទទួលផែនការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដឹកនាំមន្រ្តីក្រោមឱវ៉ាទចុះស្រាវជ្រាវ និងបង្រ្កាបជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីកាប់ព្រះចៅអធិការវត្តបណ្ដាលឲ្យរងរបួសធ្ងន់ នៅកំពុងសូត្រមន្តនាថ្ងៃវិសាខបូជា ។

ករណីសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ សហការចុះស្រាវជ្រាវ និងបង្រ្កាបឃាត់ខ្លួនជនសង្ស័យដៃដល់ខាងលើ ធ្វើឡើងនាព្រឹកថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោក វរៈសេនីយ៍ត្រី នង សម្បាតិ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ ឆេង ឆាយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំត្រូវបានឃាត់ខ្លួនខាងលើ ចំណែកព្រះសង្ឃរងរបួសព្រះនាម ទេព្យ អូច ព្រះជន្មាយុ ៥៤វស្សា ជាព្រះចៅអធិការវត្តបក្សីចាំក្រុង ស្ថិតនៅភូមិ.ឃុំកើតហេតុ ។

លោក វរៈសេនីយ៍ត្រី អធិការរងបន្តទៀតថា ជនសង្ស័យដៃដល់(ឆេង ឆាយ)បានយកកាំបិតផ្គាក់ ទៅធ្វើសកម្មភាពកាប់ព្រះសង្ឃនៅវេលាម៉ោង៩ និង០៥នាទី យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅគ្រាដែលព្រះសង្ឃ(រងរបួស)និងព្រះសង្ឃអង្កផ្សេងៗទៀតកំពុងសូត្រមន្ត នាថ្ងៃពេញបរមី(វិសាខបូជា)បណ្ដាលឲ្យចំបញ្ចិតបំពង់.ករះចំទ្រូងដល់ឃ្លៀកខាងស្ដាំដេចំនួន៦០ថ្នេ រួចយកកាំបិតទៅដាក់ក្នុងទឹកពាងរបស់ខ្លួន និងគេចខ្លួនមួយប់ ទើបសមត្ថកិច្ចឃាត់ចាប់ខ្លួនបាន ។

លោក អធិការរងបញ្ជាក់បន្តទៀតថា ករណីខាងលើជាការដោះស្រាយរឿងគំនំ ព្រោះព្រះចៅអធិការ(រងរបួស)ធ្លាប់ចាប់ផ្សឹកជនសង្ស័យ ព្រោះសង្ស័យរូបនេះប្រើប្រាសសារធាតុញៀន កាលខ្លួននៅជាព្រះសង្ឃនាវត្តខាងលើ បច្ចុប្បន្ន ជនសង្ស័យដៃដល់(ឆេង ឆាយ)បានបញ្ជូនទៅ ការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់ការបន្ត ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print