គ្រូបង្វឹករបស់ក្លិប RB Leipzig លោក Julian Nagelsmann នឹងចូលរួមជាមួយក្លិប Bayern Munich ក្នុងនាមលើកិច្ចសន្យា៥ឆ្នាំនៅចុងរដូវកាលនេះ។ គ្រូបង្វឹកក្លិប Bayern Munich បច្ចុប្បន្នលោក Hansi Flick បានអះអាងថា គាត់ចង់ចាកចេញពីទៅដឹកនាំក្លិបនៅ Bavaria ។
ក្នុងវ័យ៣៣ឆ្នាំលោក Nagelsmann គឺជាអ្នកចាត់ការវ័យក្មេងដែលមានសមត្ថភាព ការដឹកនាំជ័យជម្នះខ្ពស់ជាងគេនៅអឺរ៉ុប និងបានដឹកនាំ Leipzig ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំមុន។
ប្រធានក្លិប Bayern Munich លោក Herbert Hainer បានមានប្រសាសន៍ថា Julian Nagelsmann តំណាងឲ្យគ្រូបង្វឹកជំនាន់ថ្មី។ជនជាតិអាឡឺម៉ង់ដែលនឹងឡើងកាន់តំណែងនៅថ្ងៃទី១ ខែកក្កដានេះតាមសេចក្តីរាយការណ៍នឹងធ្វើឱ្យ Bayern Munich ចំណាយច្រើនជាង២០លានផោនជាសំណង។
លោក Nagelsmann បាននិយាយថា “ខ្ញុំនឹងចាកចេញពី RB Leipzig ដោយបេះដូងតឹងតែងណាស់។ វាជាអ្វីដែលពិសេសណាស់សម្រាប់ខ្ញុំក្នុងការទទួលតំណែងជាគ្រូបង្វឹក Bayern Munich។
លោក Nagelsmann បានក្លាយជាគ្រូបង្វឹកវ័យក្មេងជាងគេក្នុងប្រវត្តិសាស្រ្តរបស់លីគកំពូលអាល្លឺម៉ង់ Bundesliga ដែលមានអាយុ២៨ឆ្នាំនៅពេលដែលគាត់ទទួលបន្ទុកដឹកនាំក្រុម Hoffenheim កាលពីខែកុម្ភៈឆ្នាំ២០១៦ ។ បន្ទាប់ពីផ្លាស់ទៅដឹកនាំក្រុម Leipzig ក្នុងឆ្នាំ២០១៩ គាត់បានដឹកនាំពួកគេឈានទៅរកចំណាត់ថ្នាក់ទី៣ នៅ Bundesliga និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងរដូវកាលដំបូងរបស់គាត់។
នៅរដូវកាលនេះក្លិបអាឡឺម៉ង់ Leipzig បានបង្កើតការប្រកួតប្រជែងដណ្តើមពានរង្វាន់ដ៏ខ្លាំងក្លាមួយដោយកំពុងឈរលេខ២ តាមពីក្រោយក្រុម Bayern Munich ដែលប្រជែងម្ចាស់ជើងឯកជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ។
ក្លិប Leipzig បានឈានដល់វគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ដែលពួកគេបានចាញ់ក្រុម Liverpool ហើយនឹងត្រូវប្រកួតជាមួយ Werder Bremen នៅថ្ងៃសុក្រនេះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ German Cup ។
បច្ចុប្បន្នលោក Flick មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការងាររបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ជាមួយលោក Joachim Low ដែលត្រូវលាឈប់ពីតំណែងបន្ទាប់ពីការប្រកួតជើងឯកអឺរ៉ុបនារដូវក្តៅនេះ។ ដំបូងជំនួយការអ្នកគ្រប់គ្រងលោក Niko Kovac វ័យ ៥៦ឆ្នាំបានចូលកាន់តំណែងបណ្តោះអាសន្នកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ។
លោក Flick បានដឹកនាំក្រុម Bayern Munich ឈ្នះពានរង្វាន់ Bundesliga, Champions League និង German Cup គាត់ត្រូវបានទទួលរង្វាន់ជាមួយនឹងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៣។ Bayern Munich ក៏បានឈ្នះពានរង្វាន់ Club World Cup កាលពីខែកុម្ភៈដែលជាពានរង្វាន់ទី៦ក្រោមការដឹកនាំរបស់លោក Flick ក្នុងរយៈពេល១៦ខែដំបូងដែលលោកទទួលបន្ទុក។
ទោះយ៉ាងណាអតីតខ្សែបម្រើក្រុម Bayern Munich រូបនេះបានខកចិត្តនឹងកង្វះខាតការចុះហត្ថលេខាថ្មីនៅរដូវកាលនេះ និងបានជួបប្រទះការខ្វែងគំនិតគ្នាជាមួយនាយកកីឡាផ្នែកកីឡាលោក Hasan Salihamidzic ។
បច្ចុប្បន្នក្រុម Bayern Munich មាន៧ពិន្ទុដាច់ពីក្រុមលេខ២ RB Leipzig ប៉ុន្តែក្រុមរបស់លោក Flick ត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ដោយចាញ់ក្រុម Paris St-Germain កាលពីដើមខែនេះ ៕
ដោយ៖ ភារៈ