ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានបង្កេីតផ្សារលក់ដូរសម្រាប់ផ្គត់ផ្គង់ដល់បងប្អូនដែលជាប់ក្នុងតំបន់បិទខ្ទប់ និងមានគូសគំនូសរក្សាគម្លាតដេីម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។
ទីតាំងខាងលេីនេះស្ថិតនៅលេីដងមហាវិថីចោមចៅ(វេងស្រេង) ដោយមានពីរទីតាំង ទីតាំងទី១នៅមុខផ្សារការណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ទីតាំងទី២ នៅមុខក្រុមហ៊ុនម៉ូតូហុងដា ក្នុងសង្កាត់ចោមចៅទី១ ជាប់ព្រំប្រទល់សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន
ជ័យ។
អាជ្ញាធរបានឱ្យដឹងថា នេះជាថ្ងៃទី១ ដែលរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបាន
បង្កេីតផ្សារឱ្យបងប្អូនអាជីវករលក់បន្លែ ត្រី សាច់ និងអនុញ្ញាតឲ្យដាក់លក់នៅតាមបណ្តោយដងផ្លូវខាងលេីនេះថែមទាំងមានគូសគំនូស និងរក្សាគម្លាតបានយ៉ាងត្រឹមត្រូវ។
សូមបញ្ជាក់ថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ គឺតំបន់ផ្សារត្រូវបានបិទចំនួន១៨ ផ្សារ៕
ដោយ៖ សុខាសែនជ័យ