ប្រធានាធិបតីបៃឌិន៖ ពលរដ្ឋដែលបានចាក់វ៉ាក់សំាងរួចទាំងពីរលើកអាចចេញក្រៅដោយមិនចាំបាច់ពាក់ម៉ាស់ឡើយ

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានលើកឡើងថា ពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរលើក គឺអាចចេញក្រៅដោយមិនចាំបាច់ពាក់ម៉ាស់ លើកលែងតែទីប្រជុំជនមានមនុស្សច្រើនកុះករ។

សារព័ត៌មាន Guardian បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ប្រធានាធិបតីបៃឌិន បានលើកឡើងពីការស្រាវជ្រាវវិទ្យាសាស្ត្របានបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទីសាធារណៈ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់គឺមានទាបបំផុតមិនធ្លាប់មាន ។
ប្រធានាធិបតីបៃឌិនបានបញ្ជាក់ថា «ខ្ញុំចង់និយាយឲ្យបានច្បាស់ថា ប្រសិនបើអ្នកនៅក្នុងចំណោមហ្វូងមនុស្ស ដូចជា ពហុកីឡដ្ឋាន ការប្រគំតន្ត្រី គឺចាំបាច់ត្រូវតែពាក់ម៉ាស់។ ប៉ុន្តែចាប់ពីពេលនេះទៅ អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរលើកគឺមិនចាំបាច់ពាក់ម៉ាស់នោះឡើយ»។
ប្រធានាធិបតីបៃឌិន បានអបអរសាទរពីការរីកចម្រើនគួរឲ្យភ្ញាក់ផ្អើល ក្នុងសង្គ្រាមប្រឆាំងកូវីដ -១៩ ចាប់តាំងពីថ្ងៃទី២០ខែមករាឆ្នាំ២០២១។ មកទល់ថ្ងៃនេះមានពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងកើនឡើងដល់ទៅ២១៥លានដូសហើយ ។ ចំណែកអ្នកឆ្លងនិងស្លាប់នៅក្នុងប្រទេសនេះបានធ្លាក់ចុះយ៉ាងខ្លាំង ។ ពលរដ្ឋមានវ័យចំណាស់ រហូតដល់ទៅ២ភាគ៣ បានចាក់វ៉ាក់សាំងរួចរាល់ ហើយអ្នកស្លាប់ក៏បានថយចុះដល់ទៅ ៨០% ចំណែកអ្នកចូលពេទ្យថយចុះដល់ទៅ៧០%។ លោកបៃឌិនក៏បានអំពាវនាវដល់ពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា៕ ដោយ សាធី

...

រូបភាព៖zingnews

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print