ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមមានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកងតាណឹង ឃុំព្រែកកុយ ឃុំស្ដៅ និងឃុំរកាអារ ស្រុកកងមាស ឃុំ ប្រាំយ៉ាង ឃុំមានជ័យ ឃុំព្រែករំដេង ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ឃុំសំបូរ ឃុំតាំងក្រាំងនិងឃុំជាលា ស្រុកបាធាយ និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាមអំពីករណីរកឃើញវិជ្ជមានកូវីដ-១៩លើកម្មករកម្មការិនីចំនួន៣៨នាក់រស់នៅស្រុកកងមាស, ២៥នាក់នៅស្រុកបាធាយ, ៦ នាក់នៅស្រុកស្រីសន្ធរ, ៨នាក់និងកុមារីអាយុ៤ឆ្នាំចំនួន១នាក់ដែលបានឆ្លងពីម្ដាយអ្នកជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាមបានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថាន សុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩លើកម្មករកម្មការិនីចំនួន៣៨នាក់ធ្វើការនៅរោងចក្រសុិក plus ស្រុកមុខកំពូល ខេត្តកណ្ដាលនិងរោងចក្រសេវេនអែនជីស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនិងកុមារីអាយុ៤ឆ្នាំចំនួន១នាក់ដែលបានឆ្លងពីម្ដាយអ្នកជំងឺកូវីដ-១៩ រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ។
សូមអានសេចក្តីប្រកាសព័ត៌មាននៅខាងក្រោម ៖