មានស្រ្តីសម្រាលកូនស្លាប់ទៀតហើយនៅពេទ្យផ្នែកសម្ភពខេត្តរនគិរីប៉ុន្តែគេព្យាយាមលាក់បាំង

ចែករំលែក៖

ខេត្តរតនគិរី៖ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីស្រាប់តែបែកធ្លាយលេចឮថាមានស្រី្តមកសម្រាលឆ្លងទន្លេបានស្លាប់ម្នាក់ទៀតហើយនៅផ្នែកសម្ភពដែលក្រុមពេទ្យឆ្មបនោះតែងតែមានការធ្វេសប្រហែសបណ្តាលឱ្យម្តាយបាត់បង់ជីវិតប៉ុន្តែក្រុមគ្រូពេទ្យនិងបុគ្គលិកពេទ្យទីនោះខំព្យាយាមលាក់បាំងណាស់មិនអនុញ្ញាត្តឱ្យអ្នកយកព័ត៌មានចូលថតរូបភាពឬសួរនាំបានឡើយ។

តាមប្រភពបានបែកធ្លាយចេញមកនោះថានៅវេលាម៉ោងប្រហែល៦ៈ០០នាទីយប់ម៉ិញថ្ងៃទី២៧ខែមេសាឆ្នាំ២០២១នេះមានស្ត្រីឆ្លងទន្លេបានស្លាប់ម្នាក់ ទៀតហើយតែលោកប្រធានមន្ទីរពេទ្យបង្អែកមិនអនុញ្ញាតិឱ្យអ្នកសារព័ត៌មានចូលថតរូបនឹងសួរប្រភការពិតច្បាស់លាស់នោះទេ។

ក្នុងហេតុការណ៍ស្រ្តីសម្រាលឆ្លងទន្លេស្លាប់នោះត្រូវបានក្រុមគ្រូពេទ្យព្យាយាមលាក់កម្បាំងយ៉ាងជិតបំផុតតែក្នុងនោះត្រូវបានគេលួចថតរូបទារកផ្ញើរចេញមកខាងក្រៅ។

រហូតមកដល់ពេលនេះក្រុមអ្នកព័ត៌មានមិនអាចស្រាវជ្រាវរកអត្តសញ្ញាណស្រ្តីរងគ្រោះសម្រាលកូនស្លាប់នោះបានទេគ្រាន់តែដឹងថាម្តាយស្លាប់កូននៅរស់នៅឡើយ។

តែបើតាមការកត់សម្គាល់មកនៅមន្ទីរពេទ្យបង្អែករដ្ឋមួយនេះវាមិនមែនជាលើកទីមួយនោះទេដែលតែងតែមានការធ្វេសប្រហែសទៅលើស្ត្រីមកសម្រាលកូនហើយបានស្លាប់បាត់បងជីវិតនោះហើយគ្រាន់តែនៅចាប់ពីដើមឆ្នាំ២០២១រហូតមកដលពេលនេះមានស្ត្រីមកសម្រាលកូនមិនក្រោមបីនាក់នោះដែរដែលបានស្លាប់បាត់បង់ជីវិត។

នៅមន្ទីរពេទ្យបង្អែកខេត្តផ្នែកសម្ភពនឹងគាំពារមាតានេះក៏មាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ជាទីបំផុតដែរតែគួរឱ្យសោកស្តាយណាស់ក៏នៅតែមានស្ត្រីមកសម្រាកឆ្លងទន្លេបានស្លាប់ជាច្រើនញឹកញាប់បន្តគ្នាទៀតតែដរដែលហ្នឹង។

តែលោក ប្រធានមន្ទីរពេទ្យបង្អែកនោះក៏នៅតែមិនយកចិត្តទុកដាក់ចំពោះបុគ្គលិកពេទ្យដែលមានការធ្វេសប្រហែសទៅលើស្ត្រីមកសម្រាលកូនហើយបានស្លាប់បាត់បងជីវិតនោះដដែលថែមទាំងព្យាយាមលាក់បាំងចំពោះមហាជននិងអ្នកយកព័ត៌មានមិនឱ្យចូលថត ឬសួរនាំប្រភពនោះដែរ៕

...

ដោយ ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print