ខេត្តបាត់ដំបង÷សមត្ថកិច្ចនគរបាលជំនាញស្រុកភ្នំព្រឹកបានឲ្យដឹងថា យុវជនម្នាក់ដោយសារតូចចិត្តសង្សារបឺកចិត្តទៅមានអ្នកផ្សេងទៀតក៏គិតខ្លីរត់ទៅចង(ក)បញ្ចប់ជីវិតខ្លួនឯងគួរឲ្យហួសចិត្ត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី ២៨ ឆ្នាំ ២០២១ នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បើកតាមមិត្តភក្តិរបស់ជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះឈ្មោះ កែវ រាហ៊ូ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ការធ្វើអត្តឃាតនេះគឺ ដោយមានមូល ហេតុតូចចិត្តជាមួយនឹងមិត្តស្រីរបស់គាត់ដែលបែកចិត្តបញ្ចប់ទំនាក់ទំនងនឹងគ្នា(មានអ្នកថ្មី) ។ចាប់ពីថ្ងៃនោះមកជនរងគ្រោះបានសម្តែងទឹកមុខស្រពោនក្រៀមក្រំក្នុងចិត្តហើយតែងត្អូញប្រាប់មិត្តភក្តិថា ខ្លួនគេមិនចង់រស់ទេ។លុះដល់ថ្ងៃកើតហេតុគេលួចធ្វើអត្តឃាតបែបនេះពិតជាគួរឲ្យសោកស្តាយមែន។
ក្រោយពីកើតហេតុភ្លាមៗសមត្ថកិច្ចបានចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុហើយបានបញ្ជាក់ថាជនរងគ្រោះពិតជាបានចង(ក) ធ្វើអត្តឃាតប្រាកដមែន ។
បន្ទាប់មកសមត្ថកិច្ចជំនាញនគរបាលមូលដ្ឋានក៏បានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕